លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោក ស៊ិន មុនីវណ្ណ និងលោកស្រី បាននាំយកថវិកាចំនួន ១,០០០ ដុល្លាអាមេរិក មកឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី30 ខែមិីនា ឆ្នាំ2021 ម៉ោង 2:52 នាទី ល្ងាច

(ខេត្តព្រះសីហនុ) នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួចចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោក ស៊ិន មុនីវណ្ណ និងលោកស្រី បាននាំយកថវិកាចំនួន ,០០០ ដុល្លាអាមេរិក មកឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់បំរើឱ្យវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហមគមន៍ ២០កុម្ភ:ដែលកំពុងរីករាលដាលនៅខេត្តព្រះសីហនុ។  

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះលោក ស៊ិន មុនីវណ្ណ និងលោកស្រី ដែលបានឧបត្ថម្ភថវិកាជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ។

លោកស្រីអភិបាលរងខេត្ត សង្ឃឹម និងជឿជាក់ថា បងប្អូនសប្បុរសជន ក្រុមហ៊ុនក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្កា ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺ ឆ្លងកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម