បុគ្គលិកបម្រើការងារនៅហាងស្រាក្រឡុកសួនមានជ័យ និងបុគ្គលិកបម្រើការងារនៅហាង សាច់អាងទឹកកាពិ និងស៊ុបស៊ីឈ័ន បើកការប្រយុទ្ធគ្នាយ៉ាងសាហាវ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី07 ខែកញ្ញា ឆ្នាំ2023 ម៉ោង 2:18 នាទី ល្ងាច

បន្ទាយមានជ័យ):ករណីក្មេងស្ទាវ ២ក្រុមដេញកាប់គ្នា នៅវេលាម៉ោង២ ឈាង​​ចូលម៉ោង ៣ទាបភ្លឺ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចទីតាំងស្រាក្រឡុក ទល់មុខបបរសក់វែង សួនមានជ័យ(វេទិកាខេត្ត)។

ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងមើងម៉ាត់ ដល់លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ ធ្វើការ​ដឹក​នាំចុះស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនបានជនដៃដល់ ជាជនបង្កមួយក្រុមទៀត រួមជាមួយវត្ថុតាងមួយចំនួន នៅវេលាម៉ោង ៦:០០នាទីព្រឹកនាថ្ងៃកើត​ហេតុ​ខាង​លើ ដែលបានរត់គេចខ្លួនសម្ងំនៅទីតាំងផ្ទះជួល​មួយកន្លែងនៅទី​តាំងផ្លូវ​លេខ៥ ស្ថិតនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ​មានជ័យ

គួរបញ្ជាក់ថា៖ ក្នុងករណីក្មេងស្ទាវកាប់គ្នាទាំងពីរក្រុមនេះសមត្ថកិច្ច​បាន​ធ្វើស្រាវជ្រាវឃើញ៖ក្រុមទី១,ជាបុគ្គលិកបម្រើការងារ​​នៅហាងស្រា​ក្រឡុក​សួនមានជ័យ(វេទិការខេត្ត) ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ក្រុមទី២,ជាបុគ្គលិកបម្រើការងារនៅហាង សាច់អាងទឹកកាពិ និងស៊ុបស៊ីឈ័ន ផ្លូវលេខ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីភ័ណ។ជាមួយគ្នានឹងការចុះឃាត់​ខ្លួន​នោះលោក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បាននាំខ្លួនជនបង្កជា​ជន​ដៃដល់យកទៅមូលដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដើម្បីធ្វើ​ការសួរ​នាំ​ស្រាវជ្រាវរកបក្ខពួកបន្ត និងចាត់ការតាមនីតិវិធីច្បាប់៕  អត្តបទ និង រូបភាពដោយលោក ហ៊ីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម