ពិធីបូកសរុបការងារសមាគមថ្នាលយុវជនកម្ពុជា(ស.ថ.យ.ក)សាខាខេត្តបន្ទាយមានជ័យប្រចាំឆ្នាំ២០២៣

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី24 ខែធ្នូ ឆ្នាំ2023 ម៉ោង 6:10 នាទី ល្ងាច

(បន្ទាយមានជ័យ) : សមាគមថ្នាលយុវជនកម្ពុជា(ស.ថ.យ.ក)សាខាខេត្តបន្ទាយមានជ័យ បានរៀបចំបើកកិច្ចប្រជុំបូកសរុបត្រួតពិនិត្យលទ្ធផលការងារ និងរបាយការណ៍សកម្មភាពការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តអនុវត្តគោលការណ៍ប្រចាំឆ្នាំ២០២៤ វិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុវណ្ណ សុភា ឯកឧត្តម ពិន ប៉ូឡូ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានទីប្រឹក្សាកិត្តិយសសមាគមថ្នាលយុវជនកម្ពុជា និងលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងដោយមានការអញ្ជើញចូលរួមពីលោក ឆេង គឹមថុង ប្រធានថ្នាលយុវជនកម្ពុជា សាខាខេត្តបន្ទាយមានជ័យ និងលោក លោកស្រីប្រធាន.អនុប្រធានសាខាក្រុង ស្រុក នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។

លោក ឆេង គឹមថុង ប្រធានថ្នាលយុវជនកម្ពុជា សាខាខេត្តបន្ទាយមានជ័យ បានឡើងរាយការណ៍ឲ្យដឹងថា៖ ក្រុមការងារថ្នាលយុវជនកម្ពុជា សាខាខេត្តបន្ទាយមានជ័យ បានខិតខំអនុវត្តនៅសកម្មភាពការងារប្រចាំឆ្នាំ២០២៣ សម្រេចលទ្ធផលបាន ក្នុងនោះរួមមាមក្រុមការងារថ្នាលយុវជនកម្ពុជាមានសមាជិក សមាជិកា សរុបចំនួន ៧០៥នាក់ ស្រី៣៣៥នាក់ ដែលក្នុងនោះបានបែងចែកជាថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តបន្ទាយមានជ័យ។

លោក ស្រេង សុផល បានធ្វើការកោធសរសើរ និងគាំទ្រពេញទំហឹងចំពោះសកម្មភាពការងារសង្គមរបស់សមាគមថ្នាលយុវជនកម្ពុជា(ស.ថ.យ.ក)សាខាខេត្តបន្ទាយមានជ័យ ដោយជារឿយៗ តែងតែឃើញសកម្មភាពរបស់សមាគមថ្នាលយុវជនកម្ពុជា(ស.ថ.យ.ក) ចុះជួយដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតដោយពិតប្រាដកគ្រប់ទីកន្លែង ទីណាមានប្រជាពលរដ្ឋខ្វះខាត ឬពិកា ទីនោះតែងតែមានវត្តមានសមាគមថ្នាលយុវជនកម្ពុជា(ស.ថ.យ.ក) ជានិច្ច ក្នុងការជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ជួយដល់ប្រជាពលរដ្ឋខ្វះខាត និងសង្គមបន្ថែមទៀត។ 

ថ្លៃក្នុងឱកាសនោះឯកឧត្តម ពិន ប៉ូឡូ និងឯកឧត្តម សុវណ្ណ សុភា បានធ្វើការកោធសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសមាគមថ្នាលយុវជនកម្ពុជា(ស.ថ.យ.ក)សាខាខេត្តបន្ទាយមានជ័យ សម្រេចបាននៅការងារជួយសង្គមជាតិ ដែលពាក់ព័ន្ធនឹងតម្រូវការជាក់ស្តែងនូវតាមមូលដ្ឋាន។ជាពិសេស ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយបំផុសបំផុលប្រជាពលរដ្ឋឲ្យស្រឡាញ់សន្តិភាព និងបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយឥតងាករ៉េ។

ឯកឧត្តម ពិន ប៉ូឡូ បានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់សមាគមថ្នាលយុវជនកម្ពុជា"សថយក"សាខាខេត្តបន្ទាយមានជ័យ ក៏ដូចជាសមាជិក សមាជិកា ត្រូវជឿជាក់លើថ្នាក់ដឹកនាំរបស់ខ្លួន ហើយត្រូវខិតខំពង្រឹង និងពង្រីកសមាជិក ឲ្យបានច្រើនទូទាំងក្រុង-ស្រុក ក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសគោរពគោលការណ៍ និងបន្តបេសកកម្មសមាគម"សថយក"នាពេលអនាគតឲ្យមានប្រសិទ្ធិភាព៕

ព័ត៌មានទាន់ហេតុការដោយ៧៨ លោកហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម