សមត្ថកិច្ចពន្យល់បន្ថែមជូនគ្រួសារសព ដោយបញ្ជាក់ថាស្ត្រីដែលបានស្លាប់ពិតជាបានជិះម៉ូតូបុកបង្គោលភ្លើងស្លាប់បង្កហេតុដោយខ្លួនឯងពិតប្រកដមែន.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី14 ខែឩសភា ឆ្នាំ2023 ម៉ោង 4:10 នាទី ល្ងាច

សមត្ថកិច្ចពន្យល់បន្ថែមជូនគ្រួសារសព ដោយបញ្ជាក់ថាស្ត្រីដែលបានស្លាប់ពិតជាបានជិះម៉ូតូបុកបង្គោលភ្លើងស្លាប់បង្កហេតុដោយខ្លួនឯងពិតប្រកដមែន.!

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ម៉ោង០៤និង៥០នាទី លើវិថីសែនជ័យ ត្រង់ចំណុចជិតស្ថានីយ៍ប្រេងPTT ផ្លូវទៅវត្ដអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង (បង្កដោយខ្លួនឯង) ម៉ូតូ០១គ្រឿងម៉ាក Smash-V ពណ៍ខ្មៅ ពាក់ស្លាកលេខ 2AK-2276 បើកបរដោយឈ្មោះ ជន សុភ័ក្រ ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ មានទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុម៉ូតូបានរេចង្កូតដួលនៅខាងស្ដាំដៃ និងបុកបង្គោលភ្លើងបំភ្លឺផ្លូវ០១ដើម បណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់សា្លប់ភ្លាមៗនៅកន្លែងកើតហេតុ(មិនពាក់មួកសុវត្ថិភាព) ។ ក្រោយហេតុការណ៍ ក្រុមគ្រួសាររបស់ជនរងគ្រោះមិនអស់ចិត្ដ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ពួកគេបានដាក់ពាក្យប្ដឹងមកកាន់ស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ សុំបើកការស៊ើបអង្កេតស្រាវជ្រាវ ករណីស្លាប់របស់ស្ដ្រីឈ្មោះ ជន សុភក្ដ្រ ដោយបានលើកឡើងថា សង្ស័យគ្រោះថ្នាក់ម៉ូតូបុកបង្គោលភ្លើង និងករណីរថយន្ដបុកបង្គោលភ្លើងនៅក្បែរសណ្ឋាគារKompong Deva គឺជារឿងតែមួយ ។ ពេលទទួលបានបណ្ដឹងនេះភ្លាម លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បញ្ជាឱ្យកម្លាំងជំនាញពាក់ព័ន្ធបើកការស្រាវជ្រាវជាបន្ទាន់ ក្នុងនោះមានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ដ និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រោមការដឹកនាំដោយផ្ទាល់ពី លោកស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដំណើការនីតិវិធីនេះយ៉ាងយកចិត្ដទុកដាក់ ។ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ផែនការងារនគបាលព្រហ្មទណ្ឌបានអញ្ជើញម្ចាស់បណ្តឹង នឹងសាច់ញ្ញាតិមកប្រាប់ពីលទ្ធភាពនៃការស្រាជ្រាវស៊ើបអង្កេត រួចរាល់ហើយ ។ ស្រាប់តែនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ម៉ោង២០និង២៣នាទី មានគណនីហ្វេសបុកឈ្មោះ ជន សុភាព បានបង្ហោះ ដោយលើកឡើងថា សូមបងអូនទាំងអស់នៅក្នុងសង្គមនេះ ដែរអាចមានចំណេះដឹងជាងខ្ញុំ សូមជួយវិភាគឬផ្តល់ជាយោលបល់បន្តិចនៅចំណុចដែរខ្ញុំឆ្ងល់នឹងមិនយល់ថាជាមូលហេតុអ្វីអោយប្រាកដ
១.បើមនុស្សគ្រោះថ្នាក់ចរណ៍ដោយខ្លួនឯងមែន មិចក៏សាភាពម៉ូតូ និងរបស់របរ នៅឆ្ងាញ់ពីគ្នាដល់ទៅ21ម៉ែត្រម្លេះ?
២.កាំមេរ៉ាសុវត្ថភាពនៅតាមផ្លូវមែន ហេតុអីមានតែខ្សែតភ្ជាប់ តែមិនអាច record បានចឹង? ចឹងដាក់កាំមេរ៉ាសុវត្ថិភាពតាមផ្លូវក្នុងគោលបំណងអ្វីទៅ?
៣.ហេតុអ្វីកន្លែងកើយហេតុ មានស្នាមកង់ ស្នាមកំទេចឡាន របស់របរមួយចំនួនដែរខ្ញុំជាប្អូនស្រីរបស់ជនរងគ្រោះមិនអស់ចិត្ត?
៤.ហេតុអីក៏និយាយថា មនុស្សស្លាប់ហើយ នៅតែស្នើសុំកំាមេរ៉ាធ្វើអ្វី? ខ្ញុំសួរវិញថា ប្រសិនជា ជនរងគ្រោះនោះជាសាច់ញាតិរបស់អ្នកវិញ តើអ្នកនឹងនិយាយបែបនេះទេ? សូមមេត្តាយល់ពីអារម្មណ៍ខ្ញុំដែតបាត់បង់សាច់ញាតិផង ចឹងមានតែសុំអោយបងប្អូនក្នុងសង្គមមួយនេះ ជួយរកយុត្តិធម៍អោយគ្រួសារខ្ញុំផង ឬផ្តល់ជាយល់បល់ដល់ខ្ញុំផង
ហេតុអីនៅពេលកើតហេតុបងស្រីខ្ញុំអត់មានការវ៉ាស់វែងឆ្ងល់?
បញ្ជាក់ ខ្ញុំមិនមែនសមត្ថកិច្ចហើយក៏មិនបានសន្និដ្ថានថានរណាម្នាក់ជាអ្នកបង្ករឺឧបទ្ទវហេតុខ្លួនឯងនោះទេគ្រាន់តែជាការឆ្ងល់របស់ខ្ញុំ ។

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ម៉ោង១៥ និង៣០នាទី សមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាលខេត្ដ ដឹកនាំដោយលោកស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានហៅភាគីដើមបណ្ដឹង និងសាច់ញាតិ រួមទាំងអ្នកសារព័ត៌មាន ចូលរួមស្ដាប់ការបំភ្លឺ និងពន្យល់បន្ថែមអំពីលទ្ធផលនៃការស្រាវជ្រាវជុំវិញបណ្ដឹង និងការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ ។ មន្ដ្រីជំនាញពាក់ព័ន្ធ បានបង្ហាញ និងពន្យល់ អំពីលទ្ធផលនៃការស្រាវជ្រាវតាមជំនាញ ថែមទាំងបង្ហាញGPS រថយន្ដAUDI Q7 ជូនអ្នកចូលរួមស្ដាប់ និងមើល ជាលទ្ធផល៖
១-ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ដ មិនស្ថិតក្នុងហេតុការណ៍តែមួយទេ គឺហេតុការណ៍ពីរផ្សេងគ្នាគឺគោលដៅ ពេលវេលា និងកន្លែងកើតហេតុខុសគ្នា(ឆា្ងយពីគ្នាជាង២,០០០ម៉ែត្រ) ។
២-សម្ភារៈវត្ថុតាងចាប់យកបាននៅកន្លែងកើតហេតុ គឺជាបំណែកជ័ររបស់ម៉ូតូជនរងគ្រោះ ។ គ្មានបំណែករថយន្ដAUDI Q7 នៅកន្លែងកើតហេតុម៉ូតូ ។
៣-នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ម៉ោង២១ និង០០នាទី ស្ដ្រីឈ្មោះ ជន សុភ័ក្រ ផឹកស្រាបៀរ បានជួបជុំផឹកស៊ីច្រៀងរាំជាមួយសាច់ញាតិ និងក្រុមគ្រួសារនៅភូមិអុងក្នុង ឃុំរាម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ រហូតដល់ម៉ោងប្រហែលជាង២ជិតភ្លឺ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ទើបបែកផ្លូវគ្នាទៅដេករៀងៗខ្លួន ។ ស្រ្ដីឈ្មោះ ជន សុភក្ដ្រ ផឹកស្រាបៀរAnchor អស់៦ ទៅ៧កំប៉ុង និងអត់ងងុយ ទើបបើកបរម៉ូតូម្នាក់ឯង មកគ្រោះថ្នាក់នៅចំនុចកើតហេតុខាងលើស្លាប់នៅនឹងកន្លែង ។
៤-សាក្សីកន្លែងកើតហេតុបានឮសូរសម្លេងប្រាវ និងឆ្កែព្រុស ថែមទាំងឃើញស្ដ្រីម្នាក់ដួលម៉ូតូក្បែរបង្គោលភ្លើង បំភ្លឺផ្លូវ ដោយស្ដ្រីនោះដួលផ្កាប់មុខ ហើយពុំឃើញមានអ្វីផ្សេងទេ ។

 

 

 

 

 

 

 

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម