ចាប់បានហើយករណីបាញ់បោះនៅក្រុងបាត់ដំបង កាលពីឆ្នាំកន្លងទៅ៖ នគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនបានហើយ ជនសង្ស័យម្នាក់ដែលបាញ់គេស្លាប់នៅ ខេត្តបាត់ដំបង កាលពីចុងឆ្នាំ ២០២២ !!!

ព័ត៌មានសង្គមថ្ងៃពុធ ទី18 ខែតុលា ឆ្នាំ2023 ម៉ោង 8:45 នាទី ព្រឹក

ចាប់បានហើយករណីបាញ់បោះនៅក្រុងបាត់ដំបង កាលពីឆ្នាំកន្លងទៅ៖
នគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនបានហើយ ជនសង្ស័យម្នាក់ដែលបាញ់គេស្លាប់នៅ ខេត្តបាត់ដំបង កាលពីចុងឆ្នាំ ២០២២ !!!

បន្ទាយមានជ័យ៖អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ផែនការឲ្យកម្លាំងទូទាំងខេត្តបង្ក្រាបរាល់បទល្មើស ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង។

សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ នៅវេលាម៉ោង ២៣និង១៥នាទី កម្លាំងជំនាញផែនព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការគ្នាចុះស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ វ៉េង ចិត្រា ភេទប្រុស អាយុ ២០ ឆ្នាំ ហៅធីកើតនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០០៣ ទីលំនៅផ្សារឡុងកឿប្រទេសថៃ ដែលពាក់ពន្ធករណីបាញ់ទៅលើបុគ្គលម្នាក់បណ្ដាលឲ្យស្លាប់នៅខេត្តបាត់ដំបង កើតហេតុនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២២ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្នដើម្បីសួរនាំ និង កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្តនីតិវិធីបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕
ព័ត៌មានទាន់ហេតុការដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម