យកសត្វគោចងក្រោមដើមឈើ ពេលភ្លៀងផ្គររន្ទះ ក៏បាញ់សត្វគោងាប់អស់

ព័ត៌មានសង្គមថ្ងៃពុធ ទី01 ខែមិថុនា ឆ្នាំ2022 ម៉ោង 4:15 នាទី ល្ងាច

បន្ទយមានជ័យ៖ ម្ចាស់ឃើញមេឃក្តៅខ្លាំងយកសត្វគោចងក្រោមដើមឈើ ពេលភ្លៀងផ្គររន្ទះ ក៏បាញ់សត្វគោងាប់អស់ចំនួន៥ក្បាល ហេតុការណ៍កើតឡើងនៅវេលាម៉ោង១៦.០០នាទី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ក្នុងភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ប្រភពពីអាជ្ញាធរមូលដ្ឋាន បាឆនប្រាប់ឲ្យដឹងថា ពេលកើតហេតុមានភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំជាមួយខ្យល់និងផ្គររន្ទះយ៉ាងខ្លាំង នៅឃុំចំនួន០៤ មាន៖ ឃុំគំរូ ,ឃុំថ្មពួក,ឃុំភូមិថ្មីនិងឃុំគោកកឋិន ដែលបណ្តាលឲ្យមានរន្ទះបាញ់សម្លាប់សត្វគោអ្នកស្រុកចំនួនពីរម្ចាស់ សត្វគោស្លាប់សរុបចំនួន៥ក្បាល ។
ប្រភពដដែលបានបញ្ជាក់ថា៖ ម្ចាស់គោទី០១.ឈ្មោះ គត់ សេងគី ភេទប្រុស អាយុ ៣៧ ឆ្នាំ (សត្វគោងាប់) ចំនួន០៤ ក្បាល មេ២ និងទី២.ម្ចាស់ឈ្មោះ គុន កន ភេទប្រុស អាយុ៤០ឆ្នាំ (សត្វគោងាប់) ចំនួន០១ ក្បាល ញី។ ម្ចាស់សត្វទាំង០២នាក់ ជាអ្នកស្រុករស់នៅក្នុងភូមិកើតហេតុខាងលើតែម្តង ។
ម្ចាស់សត្វគោទាំង០២នាក់ បានរៀបរាប់ថា៖ នៅមុនពេលកើតហេតុ គាត់បានយកសត្វគោទៅចងឲ្យស៊ីស្មៅនៅខាងលិចភូមិ នៅពេលឃើញមេឃក្តៅខ្លាំងក៏យកគោទៅចងនៅក្រោមដើមឈើ ក្រោយមកក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំង រន្ទះបានបាញ់សត្វគោទាំង០៥ក្បាល នោះងាប់តែម្តង ចំពោះមនុស្សពុំមានគ្រោះថ្នាក់អ្វីនោះទេ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម