ភូមិចំនួន 2 របស់ឃុំរាមត្រូវបានមន្ត្រីជំនាញសុរិយាដីប្រកាសបិទផ្សាយជាសាធារណៈចុះវាស់វែងធ្វើការកំណត់តំបន់វិនិច្ឆ័យជាផ្លូវការ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី14 ខែកញ្ញា ឆ្នាំ2023 ម៉ោង 2:51 នាទី ល្ងាច

ខេត្តព្រះសីហនុ ៖នៅព្រឹកថ្ងៃទី 14 ខែកញ្ញាឆ្នាំ 2023 នេះនៅក្នុងវត្តសម្ដេចដែនមានរៀបចំប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យលក្ខណៈប្រព័ន្ធដើម្បីធានាថាទិន្នន័យមានភាពត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេសលក្ខណៈច្បាប់ទុកឱកាសឲ្យអ្នកកាន់កាប់ដីនិងអ្នកពាក់ព័ន្ធអាចធ្វើការពិនិត្យផ្ទៀងផ្ទាត់ស្នើសុំកែតម្រូវឬជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យនេះបើយោងតាមលោក សំ សុមនោ អនុប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់និងសូរនយោដីខេត្ត។

លោក សំ សុមនោ អនុប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី នាព្រឹកថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ២០២៣បានឱ្យដឹងថា  ការចុះបញ្ជីទាំងនេះដើម្បី ពង្រឹងសុវត្ថិ ភាព នៃការកាន់កាប់ដីធ្លីទប់ស្កាត់និងដោះស្រាយទំលោះដីធ្លីជំរុញការបែងចែកដីធ្លីប្រកបដោយសមធម៌និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពនិងផ្ដល់នូវសារៈប្រយោជន៍ពីរយ៉ាងដល់រដ្ឋផងនិងដល់ប្រជាពលរដ្ឋផងចំពោះប្រជាពលរដ្ឋគឺធានាបាននៅភាពកក់ក្តៅនិងសុវត្ថិភាពដីធ្លីមានសិទ្ធិកាន់កាប់ដីធ្លីពេញលេញដែលត្រូវបានផ្ដល់ជូនវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ដែលជាវត្ថុតាងបញ្ជាក់នូវការកាន់កាប់ដីធ្លីរបស់ខ្លួននិងជៀសវាងនូវការរំលោភបំពានលើដីធ្លីពីសំណាក់ជនក្រខូច។

         មានប្រសាសន៍ក្នុងឱកាសនោះ លោក លៀម សូដា អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ការផ្សព្វផ្សាយ ទិន្នន័យនៅភូមិរាមនិងភូមិថ្មធំក្នុងឃុំរាមនាពេលនេះដើម្បីដំណើរការកំណត់តំបន់វិនិច្ឆ័យដូចនេះសូមឱ្យប្រជាពលរដ្ឋត្រូវត្រៀមឯកសារពាក់ព័ន្ធឯកសារគតិយុត្តិដើម្បីដាក់បង្ហាញជូនទៅដល់មន្ត្រីជំនាញសូរិយោដីនៅពេលដែលចុះកំណត់វាស់វែងជូនបងប្អូននៅទីតាំងជាក់ស្ដែង។តបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខការលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។សង្ឃឹមថា បងប្អូន ពល រដ្ឋនៅភូមិរាមនិងភូមិថ្មធំ ឃុំរាមស្រុកព្រៃនប់ បន្តការយកចិត្តទុកដាក់ផ្ទៀងផ្ទាត់ កែតម្រូវទិន្នន័យឲ្យ បាន លឿនឆាប់ និងការសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី បង្កលក្ខណៈងាយស្រួលដល់ក្រុមការងារចុះវាស់ វែងជូនដើម្បី ទទួលបានបណ្ណកម្មសិទ្ធលឿននាពេលខាងមុខ។ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋក្នុងគោលដៅ ដើម្បីកាត់បន្ថយការទំនាស់ ព្រមទាំងបង្កភាពងាយស្រួលដល់បងប្អូនជាម្ចាស់ក្បាលដី អាចយកបណ្ណមកប្រើ ប្រាស់តាមតម្រូវការ ឬអំណោយទៅកូន ចៅស្របតាមច្បាប់។អត្ថបទនិងរូបភាពដោយលោកនីវ៉ាន់នីន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម