បុរសម្នាក់ធ្វើការនៅកំពង់ផែស្វ័យត្នក្រុងព្រះសីហនុ បើករថយន្តទៅបុកសុីគូទរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ.!

ព័ត៌មានសង្គមថ្ងៃពុធ ទី27 ខែតុលា ឆ្នាំ2021 ម៉ោង 1:59 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរបង្កដោយរថយន្តហាយឡិនឌ័របើកបរ មកបុកពីក្រោយគូទរថយន្តកាមេរីពីក្រោយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ ពុំបណ្តាលឲ្យមានមនុស្សរងរបួស ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅវេលាម៉ោង០១និង១៥នាទីយប់ រំលងអាធ្រាតយប់ថ្ងៃទី២៦ ខែតុលាឆ្នាំ ២០២១ តាមបណ្ដោយផ្លូវលេខ២៣ តុលា ចុះមកពីមហោស្របស្ថិតនៅក្នុងភូមិ២ សង្កាត់ ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តម៉ាកហាយឡិនឌ័រឈ្មោះ ហឹម ស៊ីថា អាយុ៥១ឆ្នាំ ភេទប្រុស ធ្វើការនៅកំពុងផែ រស់នៅភូមិ០២ សង្កាត់លេខ០៤ ក្រុង /ខេត្តព្រះសីហនុ បើកបររថយន្តមួយគ្រឿងម៉ាក highlander ពណ៌សរ ពាក់ស្លាកលេខព្រះសីហនុ 2C-7282 ក្នុងល្បឿនលឿនចុះពីមហោស្របចាស់លុះមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលចង្កូត ទៅបុកប៉ះជាមួយគូទរថយន្តមួយគ្រឿងម៉ាក Camry Hibrid ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2X-1512 បើកបរដោយបុរសជនជាតិចិន ដែលចតនៅលើផ្លូវសាធារណៈខ្វះការប្រុងប្រយ័ត្នដូចគ្នា បណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ តែសំណាងល្អករណីនេះ ពុំបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍លោកគោកបានចុះវាស់វែងកន្លែងកើតហេតុ និងស្ទូចយករថយន្តទាំងសងខាងយក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ដើម្បីរង់ចាំការដោះស្រាយបន្តតាមនីតិវិធី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម