មន្ត្រីរាជអាវុធហត្ថខេត្តស្រុក/ក្រុងនិងចូលនិវត្តន៍ចំនួន៧០រូបទទួលអំណោយពីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី30 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 9:05 នាទី ព្រឹក

បន្ទាយមានជ័យ៖មន្ត្រីរាជអាវុធហត្ថខេត្តនិងស្រុក/ក្រុងនិងចូលនិវត្តន៍ចំនួន៧០រូបទទួលអំណោយពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០២៣នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ក្នុងឱកាសខួបអនុស្សារីយ៍លើកទី៧០ទិវាកំណើតកងយោធពលខេមរភូមិន្ទ(០៩ វិច្ឆិការ ១៩៥៣និង០៩ វិច្ឆិការ ២០២៣)កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានជួបសំណេះសំណាលជាមួយកងកម្លាំងខេត្តនិងស្រុក/ក្រុងទាំង៩មានចំនួន៧០រូបក្នុងនោះមានអាវុធហត្ថពិការចំនួន៥រូបនិងសោធននិវត្តន៍ចំនួន៤៨រូបនិងអាវុធនារីចំនួន១៧រូប។

លោកបានមានប្រសាសន៍កោតសសើរចំពោះកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងកម្លាំងចូលនិវត្តន៍ដែលរយៈពេលកន្លងមកបានការពារសន្តិនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងសង្គមជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ អគ្គីភ័យ ជួយប្រមូលផលជូនប្រជាកសិករ និងជួយដល់សង្គម។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា៖ក្នុងឱកាសដែលជួបសំណេះសំណាលជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្តស្រុក/ក្រុងនិងចូលនិវត្តន៍ចំនួន៧០រូបបានទទួលអំណោយក្នុងម្នាក់មានអង្ករទម្ងន់២៥គីឡូក្រាម ត្រីខ២យួរ ទឹកផ្លែឈើ១កេស ទឹកបរិសុទ្ធ៣យួរ មី១កេស ថវិការ២០ម៉ឺនរៀល៕

សម្របសម្រួលដោយ លោក ឈុនសោម មករា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម