រថយន្តព្រុសបើកវ៉ាជែងមិនប្រយ័ត្នបុករបស់កង់បីរងរបួសធ្ងន់

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី07 ខែកញ្ញា ឆ្នាំ2023 ម៉ោង 7:18 នាទី ល្ងាច

បន្ទាយមានជ័យ៖រថយន្តព្រូសបើកឡើងវ៉ាមិនប្រយ័ត្នបុករម៉កដឹកអេតចាយបណ្តាលរបួសម្នាក់ធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នៅតាមបណ្តោយផ្លួវជាតិលេខ៥ស្ថិតភូមិ.សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

អ្នកឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានម៉ូតូអូសរម៉កដឹកអេតចាយបានបើកបរតាមដងផ្លូវជាតិលេខ៥ក្នុងទិសដៅពីកើតមកលិចហើយមានរថយន្តព្រូស១គ្រឿងពាក់ផ្លាក់លេខសៀមរាប2C.7225បានបើកបរបញ្ច្រាស់ទិសគ្នាពីលិចមកកើតហើយឡើងវ៉ាឆ្វេងមិនប្រយ័ត្នបានបុកពេញទំហឹងបណ្តាលរបួសធ្ងន់បែកក្បាលនិងបាក់ជើងឈាមចេញតាមច្រមុះម្នាក់ជាអ្នកទិញអេតចាយត្រូវបានសង្គ្រោះបន្ទាន់។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានចុះទៅពិនិត្យវាស់វែងបានប្រាប់ថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តព្រូសឡើងវ៉ាមិនប្រយ័ត្នទៅបុកម៉ូតូរម៉កដឹកអេតចាយបណ្តាលរបួសធ្ងន់ម្នាក់ត្រូវបានសង្គ្រោះបន្ទាន់។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា៖ក្រោយធ្វើការវាស់វែងហើយរថយន្តបង្កនិងអ្នកបើកបរត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក៕អត្ថបទនិងរូបភាពដោយលោកហ៊ីងចាន់ថនប្រចាំខេត្តបន្ទាយមានជ័យ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម