អាជ្ញាធរក្រុងសិរីសោភ័ណដឹកនាំមន្ត្រីជំនាញចុះវាស់វែងអក្ខផ្លូវណែនាំប្រជាពលរដ្ឋនិងចាត់វិធានការដែលសាងសង់សំយ៉ាបនិងតូបផ្ទៈរំលោភចំណីផ្លូវ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី14 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 8:27 នាទី ល្ងាច

បន្ទាយមានជ័យ៖អាជ្ញាធរក្រុងដឹកនាំមន្ត្រីជំនាញចុះវាស់វែងអក្ខផ្លូវណែនាំប្រជាពលរដ្ឋនិងចាត់វិធានការដែលសាងសង់សំយ៉ាបនិងតូបផ្ទៈរំលោភចំណីផ្លូវនៅថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០២៤នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ជាការណែនាំពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំសណ្តាប់ធ្នាប់និងការពារសុវត្ថិភាពនិងគ្រោះថ្នាក់ចរាចរណ៍កើតឡើងនិងតាមដងផ្លូវអោយមានសោភ័ណភាពនិងសណ្តាប់ធ្នាប់ល្អ លោកបានដឹកនាំមន្ត្រីជំនាញចុះវាស់វែងអក្ខផ្លូវនិងនិងមានវិធានការចំពោះអ្នកដែលធ្វើសំយ៉ាបនិងតូបសំណង់ផ្សេងៗរំលោភលើចំណីផ្លូវ។

លោកបានបញ្ជាក់ថា៖អនុវត្តជំហ៊ានដំបូងត្រូវបានធ្វើតាមផ្លូវជាតិលេខ៥៦ពីចំណុចភ្លើងស្តប់ផ្លូវបំបែកជាបួនផ្លូវទៅផ្សារថ្មី ដល់ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយចុះវាស់វែងអក្ខផ្លូវដោយមន្ត្រីជំនាញនិងមន្ត្រីសាលាក្រុងដោយយកចំណុចអក្ខកណ្តាលផ្លូវទៅចិញ្ចើមខាងកើតយកប្រវែង១៥ម៉ែត្រ និងខាងលិចផ្លូវយក២៥ម៉ែត្រតែជំហ៊ានដំបូងយកត្រឹមបង្គោលភ្លើងសិនហើយណែនាំដល់ប្រជាពលរដ្ឋដែលធ្វើសំយ៉ាបនិងតូបសំណង់ផ្សេងៗដែលធ្វើរំលោភទៅលើចំណីផ្លូវជាតិលេខ៥៦ត្រូវរុះរើចេញដោយខ្លួនឯងចាប់ពីថ្ងៃជូនដំណឹងតទៅ។

លោក ស្រេង សុផល បានបញ្ជាក់ថា៖ក្រោយពីការណែនាំអោយរុះរើចេញដោយខ្លួនឯងហើយមិនអនុវត្តតាមអាជ្ញាធរក្រុងនិងមានវិធានការរុះចេញដោយមិនលើកលែងឡើយដើម្បីរៀបចំសណ្តាប់ធ្នាប់និងសោភ័ណភាពក្រុងការពារគ្រោះចរាចរណ៍កើតឡើង៕ព័ត៌មានទាន់ហេតុការណ៍ដោយ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម