អ្នកជំងឺកូវីដញៀនថ្នាំម្នាក់ បានវាយមន្ត្រីយោធាស្លាប់ រត់ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក

ព័ត៌មានសង្គមថ្ងៃពុធ ទី26 ខែឩសភា ឆ្នាំ2021 ម៉ោង 6:56 នាទី ល្ងាច



ខេត្តត្បូងឃ្មុំៈ បុរសជាអ្នកជំងឺកូវីដ ១៩ ម្នាក់
បានវាយអ្នកយាមជាយោធាម្នាក់បណ្តាលឱ្យស្លាប់ ដើម្បីរត់ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ។
ប្រភពពីមន្រ្តីអាវុធហត្ថស្រុកពញាក្រែកបានឱ្យដឹងថា បុរសជាយោធា និងជាជនរងគ្រោះឈ្មោះ មាន វ៉ៃ អាយុ២៩ឆ្នាំ នៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ជាមន្រ្តីយោធាផ្នែកសឹករងស្រុកពញាក្រែក ត្រូវបានអង្គភាពបញ្ជូនទៅយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ។


ប្រភពបានឱ្យដឹងទៀតថា ចំណែកជនសង្ស័យដែលញៀនថ្នាំនោះឈ្មោះ មឿន ម៉ឺន អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិក្រពើសារ ឃុំដំរិល ស្រុកអូររាំងឪ ត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ ។
ប្រភពដដែលបានបន្តថា ជនសង្ស័យបានប្រើដំបង និងចបកាប់វាយចំសៀតផ្កា របស់ជនរងគ្រោះកំពុងអង្គុយយាមម្នាក់ឯងរហូតស្លាប់ ដោយសារអំណាចនៃថ្នាំញៀន ខណៈអ្នកយាមដទៃកំពុងនៅហូបបាយ ។
លោកស្រី ហុង កុសល ប្រធានមន្ទីរពេទ្យបង្អែកស្រុកពញាក្រែកបានបញ្ជាក់ឲ្យដឹងថា ជនល្មើស ឈ្មោះ មឿន ម៉ឺន មានអាការៈរត់ឆ្លេឆ្លា ក្រុមគ្រូពេទ្យបានសួរគេថា គេមានអាការៈពិបាកក្នុងខ្លួន( បែកថ្មាំ ) ហើយគេបានដើរសំដៅទៅកន្លែងអ្នកយាមជាមន្ត្រីយោធារួចបាបប្រវាយប្រតប់ឈានដល់វាយរហូតលោក មាន វ៉ៃ ជាមន្ត្រីទាហាននៅសឹករងស្រុកពញាក្រែកស្លាប់តែម្តងទៅ ។
ក្រោយកើតហេតុ ឃាតករ ត្រូវបានបញ្ជូនទៅដាក់ក្នុងបន្ទប់ព្យាបាលអ្នកទោស ក្នុងមន្ទីរពេទ្យ រីឯសាកសពជនរងគ្រោះ បានយកទៅបូជានៅវត្តសមាធិ ក្នុងស្រុកពញាក្រែក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម