ស្នងការនគរបាលខេត្តព្រះសីហនុ បានទទួលជួបលោកវរសេនីយ៍ឯក សុរសក្តិ ឡៅហពិប៉ូល្យ កុល សេនានុពន្ធ័នគរបាលអមស្ថានទូតថៃ ក្នុងឱកាសដែលប្រតិភូសេនានុពន្ធ័នគរបាលអមស្ថានទូតថៃ ធ្វើទស្សនកិច្ចការងារ.!

ព័ត៌មានសង្គមថ្ងៃពុធ ទី15 ខែធ្នូ ឆ្នាំ2021 ម៉ោង 3:05 នាទី ល្ងាច

 

 

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានទទួលជួបលោកវរសេនីយ៍ឯក សុរសក្តិ ឡៅហពិប៉ូល្យ កុល សេនានុពន្ធ័នគរបាលអមស្ថានទូតថៃ ក្នុងឱកាសដែលប្រតិភូសេនានុពន្ធ័នគរបាលអមស្ថានទូតថៃ ធ្វើទស្សនកិច្ចការងារនៅខេត្តព្រះសីហនុ។

 

ជំនួបនេះផ្តោតជាសំខាន់ទៅលើចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជា-ថៃ ក្នុងនោះលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ជម្រាបជូនប្រតិភូថៃ អំពីការអភិវឌ្ឍន៍រីកចំរើនក្នុងខេត្តព្រះសីហនុ ក៍ដូចជាការអភិវឌ្ឍន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសសុខសន្តិភាពទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

 

 លោកវរសេនីយ៍ឯក សុរសក្តិ ឡៅហពិប៉ូល្យ កុល សេនានុពន្ធ័នគរបាលអមស្ថានទូតថៃ មានប្រសាសន៍សម្តែងនូវអំណរសាទររីករាយ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលកើតឡើងពីការអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុបច្ចុប្បន្ននេះ និងបានលើកសរសើរចំពោះកងកម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដែលបានចូលរួមរក្សា ការពារសន្តិសុខសុវត្ថិភាព ជូនអ្នកវិនិយោគទុន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្នុងនោះក៍មានជនជាតិថៃផងដែរ ដែលមានវត្តមាននៅខេត្តព្រះសីហនុ។

 

លោកវរសេនីយ៍ឯក សុរសក្តិ ឡៅហពិប៉ូល្យ កុល ក៍បានចាត់ទុកថា ចំណងមិត្តភាពល្អរវាងកម្ពុជានិងថៃ គឺជាចរន្តនៃការជំរុញឲ្យប្រទេសទាំង២ មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់លើគ្រប់វិសយ័ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម