លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នាំយកម្ហូបអាហារចម្រុះនិងសម្ភារៈការពារជំងឺកូវីដ១៩ ទៅឧបត្ថម្ភដល់កម្លាំងក្រុមគ្រូពេទ្យកងទព័ជើងទឹក!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី25 ខែមិថុនា ឆ្នាំ2021 ម៉ោង 11:45 នាទី ព្រឹក

 

(ខេត្តព្រះសីហនុ) នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី បាននាំយកម្ហូបអាហារចម្រុះនិងសម្ភារៈការពារជំងឺកូវីដ១៩ ទៅឧបត្ថម្ភដល់កម្លាំងក្រុមគ្រូពេទ្យកងទព័ជើងទឹក ដែលកំពុងចុះយុទ្ធនាការជួយចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងខេត្តព្រះសីហនុ ដែលតាមការគ្រោងទុកក្រុមគ្រូពេទ្យនឹងប្រើរយៈពេល៤៥ថ្ងៃ ដើម្បីចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នាទាំងដូសទី១និងដូសទី២។ អញ្ជើញទទួលជំនួយនេះតំណាងដោយឯកឧត្តម ឧត្តមនាវីឯកអ៊ុក សីហា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ក្នុងនាមឯកឧត្តមនាយឧត្តមនាវីទៀ វិញ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទព័ជើងទឹក ហើយពិធីប្រគល់ទទួលធ្វើឡើងនៅបញ្ជាការដ្ឋានកងទព័ជើងទឹកមូលដ្ឋានសមុទ្រ។ ម្ហូបអាហារនិងសម្ភារៈត្រូវបានបែងចែកជូនក្រុមគ្រូពេទ្យកងទព័ជើងទឹកទាំង៣ផ្នែក ដែលកំពុងចូលរួមក្នុងប្រតិបត្តិការនេះ ដោយក្នុងមួយផ្នែកទទួលបាន៖

1 សាច់ក្រក 500គីឡូ     សរុប 1500គីឡូ    

2ត្រីងៀត 500គីឡូ       សរុប 1500គីឡូ

3មីកំប៉ុង 20កេះ            សរុប 60កេះ

4អង្ករ 1តោន                 សរុប 3តោន

5ត្រីខ 20កេះធំ             សរុប 60កេះធំ

6បន្លែ 5000គីឡូ          សរុប 15000គីឡូ

7ទឹកក្រូច 10កេះ            សរុប 30កេះ

8បាកាស 10កេះ            សរុប 30កេះ

9ខារ៉ាប៉ាវ 10កេះ            សរុប 30កេះ

10ទឹកសុទ្ធ 50កេះ          សរុប 150កេះ

11ម៉ាស់ 2កេះធំ              សរុប 6កេះធំ

12ទឹកអាកុល 20កាន     សរុប 60កាន

13ស្រោមដៃ 2កេះធំ     សរុប 6កេះធំ

14របាំងមុខ 200ឈុត   សរុប 600ឈុត

15ដបសំរាប់បាញ់អាកុល 10ដប សរុប 30ដប៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម