សម្តេចឲ្យអាជ្ញាធរប្រើសិទ្ធិ ចំពោះហាងណាពុំគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវបិទបណ្តោះអាសន្ន...

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី08 ខែធ្នូ ឆ្នាំ2020 ម៉ោង 3:09 នាទី ល្ងាច

ដោយ Bong Rith Kh:

សារជាសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលគេហទំព័រយើងបានទទួលនៅព្រឹកថ្ងៃទី ៦ ធ្នូ គឺសម្តេចបានក្រើនរំឭកដល់អាជ្ញាធរខេត្ត-ក្រុងនៅទូទាំងប្រទេស ឲ្យពង្រឹងការចុះត្រួតពិនិត្យផ្ទាល់ចំពោះបងប្អូនអាជីវករលក់ដូរ ទាំងនៅតាមទីផ្សារ តាមហាងនានា ឲ្យអនុវត្តបានត្រឹមត្រូវតាមការវិធានការរបស់ក្រសួងសុខាភិបាល ។

សម្តេចមានប្រសាសន៍ថា «ប្រសិនបើទីកន្លែងណានោះមិនព្រមអនុវត្តតាម ត្រូវប្រើសិទ្ធិបិទហាងនោះជាបណ្តោះអាសន្ន ព្រោះគ្មានជម្រើសណាឲ្យល្អ ដូចការស្ថិតនៅគម្លាតសង្គម គម្លាតបុគ្គល ការពាក់ម៉ាស ការធ្វើអនាម័យទាំងអ្នកចូលទៅទិញ ទាំងអ្នកលក់ ។ សម្តេចបន្ថែមថា ហាងមួយចំនួនពុំបានអនុវត្តតាមលក្ខខណ្ឌត្រឹមត្រូវរបស់ក្រសួងសុខាភិបាលទេ ហើយនេះជាការថ្លោះធ្លោយរបស់អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ខណ្ឌ ស្រុក ខេត្ត ដែលបណ្តាលឲ្យឆ្លងជាសហគមន៍នេះមួយផ្នែកផងដែរ»។

សម្តេចបាស្នើដោយទទូចដល់ហាងលក់ដូរ អ្នកសរកស៊ីទាំងអស់ អ្នកធ្វើដំណើរតាមដងផ្លូវ បងប្អូនចូលហាងទទួលទាន ត្រូវប្រកាន់ខ្ជាប់នូវការពាក់ម៉ាស និងគម្លាតសង្គមដែលបានកំណត់ដោយក្រសួងសុខាភិបាល ។

សម្តេចក៏បានលើកឡើងថា សម្តេចត្រៀមលិខិតថ្វាយព្រះមហាក្សត្រ សភា ព្រឹទ្ធសភា នូវការស្នើដាក់ប្រទេសក្នុងភាពអាសន្ន ប៉ុន្តែសម្តេចតេជោមិនចង់បោះជំហានដល់ថ្នាក់នឹងនោះទេ ព្រោះវាអាចធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាគាំងទាំងស្រុងតែម្តង ប្រសិនបើបិទប្រទេស ឬបិទផ្នែកណាមួយ ដូចជារាជធានីភ្នំពេញ ឬខេត្តណាមួយនោះ វានឹងធ្វើឲ្យគាំងដំណើរការសេដ្ឋកិច្ច ជាពិសេសធ្វើឲ្យប៉ះពាល់ការរកស៊ីរបស់ប្រជាពលរដ្ឋ ប៉ុ​ន្តែអ្វីដែលជំនួសបាននៃការបិទនេះ គឺអាជ្ញាធរ និងប្រជាពលរដ្ឋចូលរួមអនុវត្តការពារ ។ សម្តេចថា ហាងណាត្រូវបិទសូមបិទមួយរយៈ ដើម្បីបាញ់សម្លាប់មេរោគ រួចសឹមបើកវិញ ព្រោះវាមិនយឺតពេលទេ ចៀសជាងទុកហាងនោះជាជម្រកនៃជំងឺដែលក្រោយមកមិនអាចស្តារឡើងវិញបាន ។

សម្តេចសុំការយោគយល់ អធ្យាស្រ័យជាមួយនឹងសភាពការណ៍ដែលបាន និងកំពុងកើតឡើងនៅប្រទេសរបស់យើង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម