ពិតជាសឿង មែន ឆេះរថយន្តសេរីទំនើបទាំងមូល ដើរចេញធ្វើមិនដឹង

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី04 ខែធ្នូ ឆ្នាំ2021 ម៉ោង 1:18 នាទី ល្ងាច

ខេត្តព្រះសីហនុៈរថយន្តសេរីទំនើបមួយគ្រឿង នាព្រឹកថ្ងៃទី៤ធ្នូរ ឆ្នាំ២០២១ វេលាម៉ោង ៩និង២០នាទីនេះ ត្រង់ចំនុច ក្បែរផ្សារទំនើប ព្រីន​ម៉ល ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ត្រូវបានឆ្លងចរន្តអគ្គីសនីយ៏បណ្តាលអោយឆាបឆេះ ទាំងស្រុង។

        ប្រភពពីសមត្ថកិច្ចមូលដ្ឋាននៅនឹងកន្លែងកើតហេតុ បានអោយដឹងថា នៅវេលាម៉ោងកើតហេតុខាង គេ បានឃើញរថយន្តសេរីទំនើបមួយគ្រឿងម៉ាក  ALphat ពណ៏ស ពាក់ស្លាកលេខភ្នំពេញ 1BB  7158 បើកបរដោយជនជាតិ ចិន បានឈប់នៅត្រង់ចំនុចផ្លូវអន្ទង់អាំង មុខសណ្ឋាគារ ស្តាបេ ក្បែរ ផ្សារទំណើប ព្រីន ម៉ល ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ មួយសន្ទុះ ក៏មានផ្សែងហ៊ុយចេញពីក្នុងរថយន្ត បន្ទាប់មកក៏មានជនជាតិចិនម្នាក់ ចុះពីលើរថយន្ត ហើយឈរ រេ រ៉ ក្បែរនោះ មិនប៉ុន្មានផង ស្រាប់តែមានអណ្តាតភ្លើង ភ្លាមនៅក្រុមអ្នករត់ផាស់អែប ដែលចតក្បែរនោះ បាននាំគ្នាយកទឹកពីក្នុងផាស់អែប មកជួយពន្លត់ តែអណ្តាតភ្លើងកាន់តែឆាបឆេះ នៅពេលនៅគេឃើញអ្នកបើកបររថយន្តជនជាតិ ចិននៅ បានដើរចេញពីកន្លែងកើតហេតុ ធ្វើមិនដឹង ដោយមិនខ្វល់អំពីរថយន្តឆេះនោះឡើយ។ភ្លាមៗនោះដែរ រថយន្តសង្គ្រោះពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ ក៏បានចុះមកដល់ ហើយធ្វើការអន្តរាគមន៏ពន្លត់ ប៉ុន្តែពុំអាចជួយសង្គញរោះបានឡើយ តួរថយន្តទាំងមូល ត្រូវបានឆាបឆេះទាំងស្រុងទៅហើយ។

        ក្រោយកើតហេតុ សមត្ថកិច្ចបានត្រឹមតែ ស្ទួចរថយន្តចេញពីកន្លែងកើតហេតុ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដោយពុំទាន់ដឹងអំពីអត្តសញ្ញាណ ម្ចាស់រថយន្តនៅឡើយ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម