TOYOTA HIGHLANDER ព្រលះអាសង់ដ្រីម រងរបួសធ្ងន់ស្រាល២នាក់

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី12 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 9:37 នាទី ល្ងាច

ខេត្តព្រះសីហនុ÷ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី ចំនួណ២នាក់បានរងរបួសធ្ងន់ និង ស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៏ កាលពីវេលាម៉ោង ៥និង១០នាទីល្ងាចថ្ងៃទី១២ខែវិច្្ចិការឆ្នាំ៣០២៣ នៅចំនុច មុខរោងចក្រ  RCI ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

      យោងតាមប្រភពបឋមពី សមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និង រថយន្ត បណ្ដាលឲ្យបុរសម្នាក់ រោងរបួសធ្ងន់ កើតហេតុនៅចំណុចផ្លូវកើតហេតុខាងលើ ប៉ុន្តែពុំមានមនុស្សណាម្នាក់បាត់បង់ជីវិតនោះទេ។ដំបូង ឡោះយគេបានឃើញម៉ូតូមួយគ្រឿង ម៉ាក អាសង់ទ្រីម ពាក់ផ្លាកលេខ ព្រះសីហនុ 1I-3396 ជិះចេញពី លិច ទៅ កើត បទពីស្ដាំទៅឆ្វេង រួមដំណើរគ្នា 2 នាក់ស្រ្តីណិង ប្រុសម្នាក់។  ខណះពេលនោះ ក៏មានរថយន្តមួយគ្រឿង ម៉ាក TOYOTA HIGHLANDER ពាក់ស្លាកលេខ ស្វាយរៀង 2C-4022 បើកបរដោយជនជាតិខ្មែរ ភេទប្រុស រួមដំណើរគ្នា 4 នាក់ ដល់ចំណុចកើតហេតុ រថយន្ត រ៉េ ចង្កូត បុកម៉ូតូ ពេញមួយដំហឹង បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ចំណែកឯនារីម្នាក់ទៀត រោងរបួសស្រាល។

បច្ចុប្បន្នសមត្ថកិច្ចចរាចរណ៍ផ្លូវគោក បានយក ម៉ូតូ និង រថយន្ត យកទៅរក្សាទុកសិន ដើម្បីឲ្យភាគីទាំងសងខាង សម្រួលគ្នា តាមក្រោយដើម្បីបញ្ចប់រឿង៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម