ភ្ញៀវទេសចរចំនួន៧០៨នាក់ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុបានបញ្ជូនកប៉ាល់ចំនួន៦គ្រឿងដឹកជញ្ជូនមកដល់ដីគោកបានដោយសុវត្ថិភាព។

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី17 ខែកក្កដា ឆ្នាំ2023 ម៉ោង 4:22 នាទី ល្ងាច

ភ្ញៀវទេសចរចំនួន៧០៨នាក់ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុបានបញ្ជូនកប៉ាល់ចំនួន៦គ្រឿងដឹកជញ្ជូនមកដល់ដីគោកបានដោយសុវត្ថិភាព។

ព្រះសីហនុ : (អាប់ដេតបន្ត) ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជូនកប៉ាល់ចំនួន៦គ្រឿង ដឹកជញ្ជូនភ្ញៀវទេសចរ ជាប់នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ដោយសារបញ្ហាអាកាសធាតុ មិនអំណោយផល មានភ្លៀងខ្យល់រលកធំៗបោកបក់ខ្លាំង ដែលធ្វើឲ្យការធ្វើដំណើរឆ្លងទៅមកមិនរួចមានចំនួន៧០៨នាក់ដែលបានជាប់នៅលើដីកោះ ក្នុងខេត្តព្រះសីហនុ។

បើតាមរបាយការណ៍ បានបញ្ជាក់ថា មកដល់រសៀលថ្ងៃនេះ មានភ្ញៀវទេសចរចំនួន៧០៨នាក់ ដែលបានជាប់នៅលើដីកោះ ក្នុងខេត្តព្រះសីហនុ ក្នុងនោះមានស្រី ៣៤៧ និងក្មេង១៥នាក់ ដែលត្រូវបានបញ្ជូនមកកាន់ដីគោក ដោយសុវត្ថិភាព។

សូមជម្រាបថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមខេត្ត ចំពោះភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលជាប់នៅលើកោះដោយបញ្ហាអាកាសធាតុ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៣នេះ។

ជាមួយគ្នានេះដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តរួមជាមួយនឹងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញមកទទួលស្វាគមន៍ចំពោះភ្ញៀវទេសចរ ដែលបានមកដល់ដីគោក នៅកំពង់ផែទេសចរណ៍ក្រុងព្រះសីហនុផងដែរ។ លោកអភិបាលខេត្តព្រះសីហនុ បានជូនដំណឹងផ្អាក មិនឲ្យមានការដឹកជញ្ជូនភ្ញៀវទេសចរទៅបណ្ដាលកោះ និងផ្អាកការចេញនេសាទ ខណៈពេលនេះអាកាសធាតុបច្ចុប្បន្ន មានភ្លៀងខ្យល់រលកបោកបក់ខ្លាំង អាចបង្កគ្រោះថ្នាក់ផ្សេងៗ ដល់អ្នកដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រ៕អត្ថបទដោយលោកនី វ៉ាន់នីន 087 758 866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម