ចេញពីហូបចុក នៅមាត់សមុទ្រ មកបុកបង្កាន់ដៃស្ពានស្លាប់ ក្នុងធ្លុកឈាម

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី31 ខែតុលា ឆ្នាំ2021 ម៉ោង 7:49 នាទី ព្រឹក

ខេត្តព្រះសីហនុៈបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់បានជិះម៉ូតូបុកបង្កាន់ដៃស្ពានកាលពីម៉ោង ១២:០០នាទីយថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២ស្ថិននៅ លើ( ស្ពានអូរ​ត្រ​ជាក់​​ចិត្ត )ភូមិ ០៦សង្កាត់លេខ០៤ ក្រុង / ព្រះសីហនុ  ។

        យោងតាមប្រភពបឋមពីសមត្ថកិច្ចចរាចរណ៏ បានអោយដឹងថា មានករណីគ្រោះថ្នាក់​ចរា​ចរណ៍មួយគួរឱ្យអាណោចអាធ័មដោយម្ចាស់ម៉ូតូម៉ាកYamaha R15បានបើកបរ​លឿន​ឡើង​ស្ពាន កាច់ចង្កូតមិនទាន់បានគៀនិងបង្កានដៃស្ពាន បណ្ដាលឲ្យដួល​បោកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាមភ្លាមៗនៅនិងកន្លែងករណីគ្រោះថ្នាក់នេះតែម្តង។

ដោយឡែកតាមប្រភពបងប្អូនសាចញ្ញាតិបានប្រាប់ថាសាកសពឈ្មោះ ហន វណ្ណណែម ភេទប្រុស រស់នៅក្រុងកោះរុង ។តាមប្រភពដ៍ដែលបានបន្តទៀតថាជន​ដែលបានស្លាប់កាល​នៅ​រស់គាត់ធ្វើការនៅក្រុមទី៣១ ភូមិ០៣ សង្កាត់លេខ០៣ក្រុង/ខេត្តព្រះសីហនុ ។ពីក្បាល​ព្រលប់ពួកគាត់បានជួបជំគ្នាហូបចុកបន្តិចបន្តួចនៅតាមឆ្នេររួចក៍បានប្រាប់ថាគាត់ទៅផ្ទះប្អូនហើយក៍បែកគ្នាមួយសន្ទុះក្រោយមានគេមកប្រាប់ថាមានម៉ូតូដួលក៍បានមកឃើញគាត់បានស្លាប់បាត់ទៅហើយ ។

ចំពោះ វត្ថុតាង ត្រូវបានសមត្ថកិច្ច ចរាចរណ៍ផ្លូវគោគ យកទៅរក្សាទុក​នៅ​ការិ​យា​ល័យ​ចរចារណ៏ខេត្តរងចាំ សាចញ្ញាតិទៅទទួល ឯសាកសពរថយន្ដពេទ្យយកទៅវត្ត​ដើម្បី​រង​ចាំ​សញ្ញាតិធ្វើបុណ្យតាមប្ពៃណី ។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម