ក្រុមហ៊ុន G.T.V.C SPEEDBOAT CAMBODIA ទទួលដឹកជញ្ជូនភ្ញៀវតាមផ្លូវទឹកសម្រាប់ដំណើរកំសាន្តទៅតាមកោះជារៀងរាល់ថ្ងៃ តែត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ 19 រួចរាល់.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី02 ខែកក្កដា ឆ្នាំ2021 ម៉ោង 2:21 នាទី ល្ងាច

 

(ខេត្តព្រះសីហនុ) លោកឧកញ៉ា ទៀ វិចិត្រឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន G.T.V.C SPEEDBOAT CAMBODIAរបស់លោកឧកញ៉ាបានដំណើរការដឹកជញ្ជូនភ្ញៀវតាមផ្លូវទឹកសម្រាប់ដំណើរកំសាន្តទៅតាមកោះជារៀងរាល់ថ្ងៃ ក្នុងនោះលោកឧកញ៉ាក៍បានប្រកាសជូនដំណឹងដល់ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ដែលមានបំណងធ្វើដំណើរតាមផ្លូវទឹកពីខេត្តព្រះសីហនុឆ្ពោះទៅតាមបណ្តាកោះនានាជ្រាបថា:ក្រុមហ៊ុន G.T.V.Cទទួលការកក់សំបុត្រសម្រាប់ភ្ញៀវកិត្តិយសដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ 19រួចរាល់តែប៉ុណ្ណោះ ដើម្បីធានានូវសុវត្ថិភាពខ្ពស់បំផុតជូនភ្ញៀវ និងបុគ្គលិក។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រុមហ៊ុន G.T.V.C speedboat Cambodiaសូមសំណូមពរដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានចាក់វ៉ាកសាំងរួចរាល់ សូមបង្ហាញប័ណ្ណចាក់វ៉ាក់សាំងគ្រប់ពេលធ្វើការទិញសំបុត្រទូក ក្នុងនោះលោកឧកញ៉ាក៍បានថ្លែងអំណរគុណដល់ភ្ញៀវគ្រប់រូបចំពោះការគាំទ្រ និងចូលរួមសហការ ការពារ នឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ 19ជាសកលនេះ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម