កម្លាំងជំនាញព្រហ្មទណ្ឌខេត្តព្រះសីហនុ ស្រាវជ្រាវបង្រ្កាប ករណី អំពើលួចមានស្ថានទម្ងន់ទោស (លួចកាច់បំបែកសោរកម៉ូតូ) និងទទួលផលចោរកម្ម ជាច្រើននាក់.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី21 ខែធ្នូ ឆ្នាំ2021 ម៉ោង 5:58 នាទី ល្ងាច

 

 

ក្រុងព្រះសីហនុ៖ នៅរសៀលថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ០៩ និង ០០ នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានទទួលបណ្តឹងពីប្រជាពលរដ្ឋម្នាក់ថា ខ្លួនបានបាត់ម៉ូតូ ១គ្រឿង ZOOMER X ឆ្នាំ២០១៨ ពណ៌ស្វាយ ពាក់ស្លាកលេខ ព្រះសីហនុ 1G-6945 ដែលចតទុកនៅមុខបន្ទប់ជួល ស្ថិតនៅ ក្រុមទី១៩ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបណ្តឹងរួច កម្លាំងជំនាញផែនការងារព្រហ្មទណ្ឌធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ ភេទប្រុស ជនជាតិខ្មែរ ជាបន្តបន្ទាប់ ក្នុងនោះមានជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធនឹងករណី លួចកាច់បំបែកសោរកម៉ូតូ ចំណែក ២នាក់ទៀត ពាក់ព័ន្ធនឹង ករណី ទទួលផលចោរកម្ម ។

-ជនរងគ្រោះឈ្មោះ សៀង ចាន់ដា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

+សម្ភារបាត់បង់៖

-ម៉ូតូ ១គ្រឿង ម៉ាក ZOOMER X ស៊េរីឆ្នាំ២០១៨ ពណ៌ស្វាយ លេខទួ 5009840 លេខម៉ាស៊ីន 5009840 ពាក់ស្លាកលេខ ព្រះសីហនុ 1G-6945 ។

 

-ជនសង្ស័យពាក់ព័ន្ធនឹងករណី លួចកាច់បំបែកសោរកម៉ូតូ ចំនួន ៦នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ សុង វិច្ឆិកា ហៅ អឿន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

២-ឈ្មោះ ហាក់ វិទូ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

៣-ឈ្មោះ យ៉ាវ ឧត្តម ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។

៤-ឈ្មោះ សំ សុខជា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។

៥-ឈ្មោះ ម៉ូង ឡុង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។

៦-ឈ្មោះ ឈឿន ពិទូ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។

-ជនសង្ស័យពាក់ព័ន្ធនឹងករណី ទទួលផលចោរកម្ម ចំនួន ២នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ រឿន ពៅ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

២-ឈ្មោះ រឿន បូរ៉េត ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

+សម្ភារវត្ថុតាងចាប់យកបាន៖

-ម៉ូតូចំនួន ៦គ្រឿង ម៉ាក ZOOMER X ៤គ្រឿង, ម៉ាក HONDA ICON ១គ្រឿង និង SUZUKI MIO ១គ្រឿង ។

-ស្លាកលេខម៉ូតូ ចំនួន ១២ សន្លឹក ។

-កញ្ចក់ម៉ូតូ ១គូ ។

-កាងម៉ូតូ ១ ។

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះស្នងការដ្ឋាននគរបាលខេត្តសូមជូនព៏តមានដល់ជនរងគ្រោះដែលបាត់ម៉ូតូ រួសរាន់មកពិនិត្យម៉ូតូដែលសមត្ថកិច្ចដកហូតបាននៅការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម