ជនបរទេស២នាក់ ដែលត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ត្រូវបានទូកល្បឿនលឿនរបស់អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនមកសង្រ្គោះនៅដីគោក

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី23 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 9:19 នាទី ព្រឹក

ក្រុងកោះរ៉ុង-កាលពីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយក ភ្ញៀវទេសចរណ៍ ២នាក់ ជាជនជាតិបរទេស មកលេងកំសាន្តនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ហើយបានជួបគ្រោះថ្នាក់ ដួលម៉ូតូដោយខ្លួនឯង បណ្តាលឲ្យរងរបួស យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះទាំងពីរនាក់ ឈ្មោះ Ines krouhi ជនជាតិបារាំង ភេទស្រី បានរងរបួសបាក់ជេីងខាងឆ្វេង នឹង ម្នាក់ទៀត ឈ្មោះ Antonie melion ជនជាតិបារាំង ភេទប្រុស រងរបួសរលាត់ដៃជេីងបន្តិចបន្ទួច៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម