ឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យចូលរួមសម្ពោធកាតាំងពិពណ៌(ភូមិមួយផលិតផលមួយ))អបអរបុណ្យអុំទូកអកអំបុកនិងសំពះព្រះខែ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី11 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 7:13 នាទី ព្រឹក

បន្ទាយមានជ័យ :នាល្ងាចថ្ងៃសុក្រ ទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកសម្ពោធស្តង់ពិព័រណ៍ "ភូមិមួយផលិតផលមួយ” អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកជំទាវ ជ័យ ណារី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បាអញ្ជើញកាត់ខ្សែបូរ និងទស្សនាការតាំងបង្ហាញផលិតផល "ភូមិមួយផលិតផលមួយ” អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅសួនមានជ័យ (វេទិកាខេត្តបន្ទាយមានជ័យ) ល្ងាចថ្ងៃសុក្រ ទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣។

ការតាំងពិព័រណ៌នេះការមានការចូលរួមទស្សនាកម្សាន្តសប្បាយយ៉ាងច្រើនកុះករពីសំណាក់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ មហាជន យុវជន មកពីជនបទចុងកាត់មាត់ញក ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព។

ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរអរគុណដល់អាជីវករ ម្ចាស់សិប្បកម្ម ផលិតកម្ម និងរដ្ឋបាលក្រុង/ស្រុក ដែលបាននាំយកផលិតផលរបស់ខ្លួនដាក់តាំងបង្ហាញ និងលក់ជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ៕

ព័ត៌មានទាន់ហេតុការដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម