ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅកោះរ៉ុង ពាក់ព័ន្ធករណីគ្រឿងញៀន.!

ព័ត៌មានសង្គមថ្ងៃពុធ ទី22 ខែធ្នូ ឆ្នាំ2021 ម៉ោង 3:29 នាទី ល្ងាច

 

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង បានចេញល្បាតតាមភូមិសាស្រ្តស្មុកស្មាញ​​ ស្ថិតនៅចំណុចពយយាយម៉ៅ ភូមិ​កោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ​ បានឃាត់ខ្លួនមុខសញ្ញាចែកចាយនឹងរក្សាទុកគ្រឿងញៀនចំនួន​ ០១នាក់ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០២១ វេលាម៉ោង​ ១៤:៥០នាទី។

ជនសង្ស័យមានឈ្មោះ ៖

១/ឈ្មោះ ​ឈឿន ចិន ភេទ​ ប្រុស ជនជាតិ​ខ្មែរ​​ មុខរបរ​ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន​ ភូមិ​ព្រែកស្វាយ សង្កាត់​កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតបានរួមមាន ៖

-ម្សៅក្រាម​ពណ៍សថ្លា​ សង្ស័យសារធាតុញៀន​ចំនួន ០១កញ្ចប់

-ថងសម្រាប់វិចខ្ចប់លក់មួយថង់

-ទូរសព្ទ័ ចំនួន ០២ គ្រឿង

-កូនកាំបិត ចំនួន ០១

-ដែកកាប់ ចំនួន ០១

-កាបូបលុយ ចំនួន ០២ ។

បច្ចុប្បន្នជនសង្ស័យខាងលេី កម្លាំងជំនាញកំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង ដេីម្បីធ្វេីការសាកសួរ​ និង​ ចាត់ការតាមផ្លូវច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម