មនុស្សប្រុសស្រីចំនួន១៥នាក់បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍រថយន្តពីរគ្រឿងបុកគ្នា.!

ព័ត៌មានសង្គមថ្ងៃពុធ ទី28 ខែមេសា ឆ្នាំ2021 ម៉ោង 7:45 នាទី ល្ងាច

(ខេត្តបាត់ដំបង) យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន១៥នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍រថយន្តដឹកទឹករបស់ឳពុកមាដាច់កាឡេ រ៉េចង្កូតទៅបុករថយន្តដឹកស្វាយរបស់ក្មួយខ្លួនឯង។

លោក ស្វាយ សំអាត អធិការរងផ្នែកចរាចរណ៍ផ្លូវគោកស្រុកកំរៀងបានបព្ជាក់ឲ្យដឹងថា÷គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តច្នៃម៉ាកកាម៉ារី និងរថយន្តម៉ាកនីសាន់ របស់មានិងក្មួយខាងលើនេះបានកើតឡើងដោយចៃដន្យនៅរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ឋិតនៅត្រង់ចំណុចក្រុមទី០១ ភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា÷គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តធុនតូចខាងលើធ្វើដំណើបញ្ច្រាស់ទិសគ្នាពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុរថយន្តដែលដឹកមនុស្សជាង ១០នាក់ក្នុងគោលបំណងទៅបេះផ្លែស្វាយក៏បានឈប់ចតដើម្បីបត់ជើងតូច ភ្លាមៗនោះស្រាប់តែមានរថយន្ត ១គ្រឿងផ្សេងទៀតដែលដឹកទឹកសុទ្ធលក់បានដាច់កាឡេរួចហើយក៏រ៉េចង្កូតទៅបុករថយន្តដឹកមនុស្សច្រើនពេញទំហឹងបណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងសងខាងសរុបចំនួន ១៥នាក់បានរងរបួសធ្ងន់ និងស្រាលតែម្តង។

ប្រភពដដែលបានប្រាប់បន្តថា÷ជនរងគ្រោះម្ចាស់រថយន្តច្នៃម៉ាកកាម៉ារី ជាក្មួយមានឈ្មោះ កុយ សីហា ភេទប្រុស អាយុ ២០ឆ្នាំរស់នៅក្នុងខេត្តប៉ៃលិន រីឯម្ចាស់រថយន្តដឹកទឹកសុទ្ធត្រូវជាឳពុកមាមិនស្គាល់ឈ្មោះ ខណ:កើតហេតុភ្លាមៗត្រូវបានប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋានដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម