ប្លែកៗ កុងត្រាជួល២ឆ្នាំ ហើយទើបតែបានជាង៥ខែបែរជារំលាយកិច្ចសន្យា រួចក៏ជួលបន្តទៅអ្នកផ្សេង  ហើយធ្វើអញ្ចឹងបានទៀត!!!!!!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី20 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 6:56 នាទី ល្ងាច

ខេត្តព្រះសីហនុៈជនរងគ្រោះមួយគ្រួសារ ដែលបានអះអាងថា កំពុងរងភាពអយុត្តិធម៏ យ៉ាងខ្លាំងខណៈពេលម្ចាស់ទីតាំងដែលពួកគាត់បានជួល រយះពេល២ឆ្នាំ បែរជារំលាយកិច្ចសន្យា រំលោភប្រការដែលបានចែងក្នុងកិច្ចកុងត្រាជួល ស្របពេលដែលពួកគាត់ពុំបាន ល្មើសក្នុងប្រការដែលបានចែងក្នុងកិច្ចកុងត្រា។


  ថ្លែងក្នុងកិច្ចសម្ភាសន៏ជាមួយបណ្តាញសារព័ត៏មាន កាលពីចុងសប្តាហ៏កន្លងទៅនេះ លោកស្រី យ៉ង់ ប៉េង អាយុ២២ឆ្នាំ បានអះអាងថា កំពុងរងភាពអយុត្តិធម៏យ៉ាងខ្លាំង ពួកគាត់បានចំណាយទឹកប្រាក់យ៉ាងច្រើនក្នុងការជួលហាងមួយកន្លែង ស្ថិតក្នុងក្បែររង្វង់មូលតោពីរ ដើម្បីប្រកបអាជីវកម្មជាមួយមិត្តភ័ត្រ ក្នុងអាណត្តិ២ឆ្នាំម្តង ដោយមានការព្រមព្រៀងក្នុងតម្លៃ៣៥០០ដុល្លាក្នុងមួយខែ។

ប៉ុន្តែពួកគាត់ទើបតែធ្វើអាជីវកម្មបានរយះពេលជាង៥ខែស្រាប់តែ លោក លាង ឃីម មេធាវី តំណាងអោយម្ចាស់ទីតាំងឈ្មោះលោក ស្រី ខាត់ សុខន ដែលជាភាគី()បានធ្វើលិខិតរំលាយកិច្ចសន្យាដោយឯកតោភាគី រំលោភលើប្រការដែលបានចែងក្នុងកិច្ចកុងត្រាជួល ទាំងបំពាន ហើយយកទីតាំង សម្ភារៈក្នុងហាងរបស់គាត់ទៅជួលបន្តទៅអោយភាគីផ្សេង សូម្បីតែច្បាប់អាជីវកម្ម នឹងស្លាកយីហោ ក៏ភាគីថ្មីយកទៅប្រើ ដោយពុំបានស៊ុំការអនុញ្ញាត្តិ គាត់បន្តិចឡើយ។ ក្នុងនាមរូបគាត់ជាប្រជាពលរដ្ឋនិង ក្នុងនាមជាអាជីវករស្របច្បាប់ សូមអំពាវនាវយ៉ាងទទួចដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលស្ថិតក្នុងដែនសមត្ថកិច្ចមេត្តាជួយរកយុត្តិធម៏ដល់ពួកគាត់ផង ដោយស្នើអោយលោកមេធាវី និង ភាគីម្ចាស់ទីតាំងចេញមកបំភ្លឺជុំវិញករណីរំលាយកិច្ចកុងត្រាហើយយកច្បាប់អាជីវកម្ម និង ស្លាកយីហោរបស់គាត់ទៅជួលអោយភាគីផ្សេង ជាពិសេសស៊ុំអោយភាគីលោកស្រី ខាត់ សុខន គោរពទៅតាមប្រការដែលបានចែងក្នុងកិច្ចកុងត្រាដែលបានព្រមព្រៀងគ្នា។

 ជុំវិញការរំលាយកិច្ចកុងត្រានេះផងដែរ លោក លាង ឃីម មេធាវីលោកស្រី ខាត់ សុខន ពុំបានបំភ្លឺលំអិតជុំវិញការរំលាយកិច្ចសន្យានេះទេ គ្រាន់លោកអះអាងថា ការរំលាយកិច្ចកុងត្រានេះ គឺលោកធ្វើឡើងតាមការសម្រេច របស់លោកស្រី ខាត់ សុខន ឯរឿងអ្វីក្រៅពីនោះលោកពុំបានដឹងនោះទេ។ បើភាគី()មិនសុខចិត្តទៅសាកសួរលោកស្រីខាត់ សុខន ប្តឹងទៅតាមផ្លូវច្បាប់ទៅ។

 ដោយឡែក ភាគីដែលទទួលបានសិទ្ឋ ក្នុងការជួលបន្ត បានឆ្លើយថា ជុំវិញរឿងរ៉ាវនេះ ពួកគាត់ក៏ពុំបានដឹងច្បាស់ដែរ រឿងដែលប្អូនស្រី យ៉ង់ ប៉េងអះអាងថាជាភាគីជួលពីមុន មិនសុខចិត្តយ៉ាងម៉េចយ៉ាងម៉ា អាចនិយាយគ្នាទៅតាមផ្លូវច្បាប់។

 ឆ្លើយតបទៅនឹងការចោទប្រកាន់ពីភាគី()ទៅលើភាគី()លោកស្រី ខាត់សុខន ភាគី()ពុំអាចស៊ុំការបំភ្លឺបានទេ តាមរយះលេខទូរស័ព្ទ០១៦៩៩៧ ៤១០ ដោយទូរស័ព្ទចូលហើយពុំមានអ្នកលើក។ អង្គភាពយើងរងចាំការបំភ្លឺពីលោកស្រីខាត់សុខន គ្រប់ពេលវេលាម៉ោងធ្វើការ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម