លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ អញ្ជេីញ​សំណេះសំណាលជាមួយ​ កីឡាករទូក​ ង​ "អធិរាជឥន្ទ្រីសែនជ័យបារមីភ្នំស្វាយ​"​ ដែលជាទូក​ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ...!

ព័ត៌មានសង្គមថ្ងៃពុធ ទី08 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 12:48 នាទី ល្ងាច

(ខេត្តបន្ទាយមានជ័យ)៖ ព្រឹកថ្ងៃពុធទទី០៨ខែវិច្ឆិកាឆ្នាំ២០២៣លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។

អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករទូក ង "អធិរាជឥន្ទ្រីសែនជ័យបារមីភ្នំស្វាយ" ដែលជាទូក របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ត្រៀមចូលរួមប្រណាំងនៅដងស្ទឹងសិរីសោភ័ណ ក្រោយបរិវេណសាកលវិទ្យាល័យជាតិមានជ័យ ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១២ ខែវិច្ឆិកាឆ្នាំ២០២៣នេះនិងត្រៀមទៅចូលរួមអបអរសារទរពិធីបុណ្យអុំទូកនៅទន្លវ៉ៃគោ ខេត្តស្វាយរៀង នាថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលខាងមុខ។នៅក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានធ្វើការផ្ដាំផ្ញើដល់កីឡាករទូក ង ទាំងអស់ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមយកជ័យលាភី ជូនដល់អង្គភាព ជាពិសេសសុំឱ្យកីឡាករទាំងអស់មុនពេលប្រណាំងទូក ត្រូវថែរក្សាសុខភាពឱ្យបានល្អតាមរយៈការហូបស្អាត ផឹកស្អាត ប្រកបដោយអនាម័យ ចៀសវាងនូវការបរិភោគនៅអាហារដែលប៉ះពាល់ដល់សុខភាព ជាពិសេសការពិសារគ្រឿងស្រវឹងជាដេីម។ 

បន្ទាប់ពីបញ្ចប់ការសំណេះសំណាលលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានឧបត្ថម្ភនូវសម្ភាររួមមាន អង្ករ១៤ការ៉ុង (៣៥០គីឡូក្រាម),ខោអាវកីឡា១០៦ឈុត, មួក៣៧, ត្រីខ៣កេស,ទឹកផ្លែឈេី៥កេស,ទឹកសុទ្ធ៥០យួរ,ទឹកត្រី៣យួរ, ទឹកស៊ីអ៉ីវ៣យួរ ក្នុងនោះលោកឧត្ដមសេនីយ៍ត្រី ក៏បានឧបត្ថម្ភថវិកាចំនួន៦លាន៥០ម៉ឺនរៀល ដល់កីឡាករទូក ដេីម្បីប្រេីប្រាស់ការចំណាយប្រចាំថ្ងៃក្នុងរយៈពេល២ថ្ងៃ ដែលត្រូវប្រណាំងនៅដងស្ទឹងសិរីសោភ័ណ ក្រោយបរិវេណសាកលវិទ្យាល័យជាតិមានជ័យផងដែរ៕

ព័ត៌មានទាន់ហេតុការណ៍ដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម