សត្វព្រៃកំរ៣ក្បាលបានរួចជិវិត បន្ទាប់ពីលោកឧកញ៉ា ទៀ វិចិត្រ យកទៅព្រលែង ក្នុងដែនធម្មជាតិ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី24 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 10:04 នាទី ព្រឹក

ខេត្តព្រះសីហនុៈ បន្ទាប់ទទួលបានសត្វកំរ ចំនួន៣ក្បាលពីប្រជាពលរដ្ឋប្រគល់​ជូននា​ព្រឹក​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុម​ការងារ​យុវ​ជន​គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាននាំយកសត្វឈ្លូស ចំនួន១ក្បាល សត្វពង្រូល ចំនួន១ក្បាល និងសត្វអន្សង ចំនួន១ក្បាល ទៅព្រលែង​នៅ​ព្រៃ​ធម្ម​ជាតិ​ដើម្បី​អោយសត្វនេះបានរស់រានមានជីវិតឡើងវិញ។

 

មានប្រសាសន៍ ក្នុងឮកាសព្រលែងសត្វឈ្លូស ចំនួន១ក្បាល សត្វពង្រូល​លោក​ឧកញ៉ា ទៀ វិចិត្រ ថាសត្វព្រៃកំរទាំង៣ប្រភេទនេះ ត្រូវបានប្រជាពល​រដ្ឋ​ផ្សេង​គ្នា នាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ ក្នុង​នោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វទាំងនេះមកជូនលោក​ឧកញ៉ា​ដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់ អភិ​រក្ស​សត្វ​និងលែងសត្វជាបន្តបន្ទាប់។ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋ ដែលនាំយក​សត្វ​​ព្រៃទាំងនេះមកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវ​អោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម