កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលធ្លាប់បានធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស...

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី29 ខែធ្នូ ឆ្នាំ2022 ម៉ោង 11:44 នាទី ល្ងាច

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលធ្លាប់បានធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ និងទូរសព្ទ័ដៃចំនួន២ករណីផ្សេងគ្នា) នៅចំណុចលើការ៉ូឡា ស្ថិតនៅក្រុមទី០១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០២២ និង នៅចំណុចមុខសាលារៀនកម្មករ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ពេលធ្វើសកម្មភាពហើយបានរត់គេចខ្លួនបាត់អស់ ។

ជនសង្ស័យចំនួន០២នាក់មានឈ្មោះ៖

១.ឈ្មោះ គឹម នៅស៊ីណុច ហៅ ណុច ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។ 

២.ឈ្មោះ ឃួន ឧស្សាហ៍ ហៅ យក្ស ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។ក្រោយពេលសាកសួរ ជនសង្ស័យទាំង០២នាក់បានសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន ។ 

សម្ភារៈវត្ថុតាងដកហូតបាន ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២២ ។ បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំពុងបន្តស្រាវជ្រាវសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម