ប្រទៈឃើញសាកសពបុរស់ម្នាក់ស្លាប់ក្នុងរថយន្តលុចស៊ីសRX.330ករណីឃាតកម្មបាញ់សំលាប់

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី07 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 1:40 នាទី ល្ងាច

បន្ទាយមានជ័យ៖ប្រទៈឃើញសាកសពបុរស់ម្នាក់ស្លាប់ក្នុងរថយន្តលុចស៊ីសRX.330ជាករណីឃាតកម្មបាញ់សំលាប់សមត្តកិច្ចជំនាញកំពុងពិនិត្យនៅថ្ងៃទី០៧ ខែវិច្ឆិការ ឆ្នាំ២០២៣ស្ថិតភូមិអណ្តូងថ្មមាស សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

សមត្តកិច្ចជំនាញបានប្រាប់ថា៖សាកសពដែលប្រទៈឃើញស្លាប់ក្នុងរថយន្តលុចស៊ីសRX.330ពាក់ផ្លាក់លេខភ្នំពេញ2AP.6254ដែលដេកស្លាប់នៅកៅអីខាងមុខផ្នែកខាងស្តាំដែលមានស្នាក់ស្នាម៤កន្លែង បាញ់ក្បាលពីក្រោយធ្លាយមកភ្នែកខាងស្តាំ និងបាញ់សៀតផ្កាខាងឆ្វេងធ្លាយមកស្តាំ។

មន្ត្រីសុខាភិបាលបានប្រាប់ថា៖សាកសពដែលស្លាប់ជាបុរស់អាយុប្រមាណជិត៣០ឆ្នាំ(អាចជនជាតិចិនរឺជនជាតិតៃវ៉ាន់)ដែលមានស្នាក់ស្នាមអាចគ្រាប់អាវុធបាញ់ទៅលើជនរងគ្រោះបណ្តាលស្លាប់ភ្លាមៗ សាកសពដែលស្លាប់រយៈពេល២យប់មកហើយស្ថានភាពសាកសពហើមមុខឡើងខៀវ។

សមត្តកិច្ចបានបញ្ចាក់ថា៖ករណីប្រទៈឃើញសាកសពក្នុងរថយន្តលុចស៊ីសRX.330អាចករណីឃាតកម្មបាញ់សំលាប់ក្នុងរថយន្តដែលបាញ់កៀកមានស្នាក់ស្នាមរំសេវរោលកន្លែងស្នាក់ស្នាម

រកឃើញវត្ថុតាងមានសំបោកគ្រាប់ចំនួន២គ្រាប់ប្រភេទអាវុធខ្លីម៉ាកឡក់បណ្តាលស្លាប់ភ្លាមៗហើយជនដៃដល់បានទុកសាសពលើរថយន្តហើយគេចខ្លួនបាត់។ករណីឃាតកម្មបាញ់សំលាប់យកទៅប្លង់ចោលក្នុងរថយន្តសមត្តកិច្ចជំនាញក្រោយពិនិត្យសាកសពជនរងគ្រោះយកទៅតម្កលទុកនៅវត្តប្រជាធម្មសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ពាក់ព័ន្ធករណីឃាតកម្មបាញ់សំលាប់ជនរងគ្រោះជនជាតិបរទេសអាចពាក់ព័ន្ធល្បែងអោនឡាញលេងឈ្នៈមេគ្មានលុយសង និងលេងល្បែងចាញ់គ្មានលុយសង និងចាប់ជំរិតគ្មានលុយអោយទើប ទើបមានករណីបាញ់សំលាប់យកទៅបោះចោលរឺប្លង់ចោល៕

ព័ត៌មានទាន់ហេតុការណ៍ដោយ៧៨ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម