សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ដែលសម្លាប់ក្មេងស្រីពិការភ្នែក.ច្រកចូលការ៉ុងបោះចូលទឹក

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី30 ខែឩសភា ឆ្នាំ2022 ម៉ោង 7:52 នាទី ព្រឹក

កំពង់ធំ ករណីឃាតកម្មគិតទុកជាមុន.បានកើតឡើងនៅថ្ងៃទី 27. ខែឧសភា. ឆ្នាំ2022 វេលាម៉ោង ប្រហែល 13ៈ០០នាទីនៅចំណុច ស្ពានផ្លុង ស្ថិតក្នុងភូមិចំបក់ជ្រុំ. ឃុំប្រាសាទ ស្រុកសន្ន្ទុក.ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា.ករណីឃាតកម្មប្រព្រឹត្តដោយជនសង្ស័យ ឈ្មោះ បួន យ៉ិក ភេទប្រុស. អាយុ 26 ឆ្នាំនៅភូមិផ្លុង ឃុំទីពោ ស្រុកសន្អុក ខេត្តកំពង់ធំ។បានធ្វើ
សកម្មភាពចាប់ ជនរងគ្រោះ ឈ្មោះសារីន ភ័ត្រា ភេទ ស្រី អាយុ 14 ឆ្នាំ នៅភូមិ ផ្លុង ឃុំទីពោ. ស្រុកសន្ទុក (ភូមិជាមួយគ្នា)ឌុបនឹងម៉ូតូ យកទៅរិតកករនិង អាវ បណ្តាលឲ្យដាច់ខ្យល់ស្ល្លាប់ ហើយច្រកចូលក្នុងការ៉ុងពណ៌ ស ចង់មាត់ការ៉ុងហើយបោះចូលក្នុងទឹកស្ទឹង ចម្ងាយពីស្ពានប្រហែល 100ម៉ែត. បន្ទាប់មកក៏ជិះម៉ូតូចេញពីកន្លែងកើតហេតុ វិលត្រឡប់ទៅផ្ទះវិញ ។
លុះដល់.រសៀលថ្ងៃទី28. ខែឧសភាឆ្នាំ 2022 សមត្ថកិច្ចយើងបានទទួលពត៌មានថា ជនសង្ស័យបានឌុបជនរងគ្រោះ ចេញពីភូមិ យើងក៏បានស្រាវជ្រាវភ្លាមៗហើយក៏បាននាំខ្លួន ជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីសួរនាំ ។ក្រោយពីធ្វើការសួរនាំ ជនសង្ស័យឈ្មោះបួន យ៉ិក បានឆ្លើយសារភាពថា. ខ្លួនពិតជាបានចាប់ជនរងគ្រោះឈ្មោះ សារីន សុភត្រា យកទៅរិតករ បណ្តាលឲ្យស្លាប់ ហើយច្រកក្នុង ការ៉ុងពណ៌ស ហើយបោះចូលក្នុងទឹកស្ទឹង ពិតប្រាកដមែន ។
រហូតមកដល់ព្រឹកថ្ងៃទី២៩ឧសភា២០២២.ទេីបសមត្ថកិច្ចរកសាកសពឃេីញ។
+ មូលហេតុៈ ជនសង្ស័យខឹងនឹងម្តាយជនរងគ្រោះ ដើរនិយាយថាជាពូជដើររំលោភគេ
ករណីនេះ យើងបានឃាត់ខ្លួនជនសង្ស័យដើម្បីអនុវត្តនីតិវិធី ទៅតាមច្បាប់៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម