មនុស្សរងរបួសស្រាលធ្ងន់២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបឧបទ្ទវហេតុ.......

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី23 ខែតុលា ឆ្នាំ2023 ម៉ោង 8:39 នាទី ព្រឹក

មនុស្សរងរបួសស្រាលធ្ងន់២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបឧបទ្ទវហេតុ.......

ខេត្តព្រះសីហនុ÷មនុស្សពីរនាក់ត្រូវបានគេសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង 8 និង 00 នាទីយប់ថ្ងៃទី 22 ខែតុលាឆ្នាំ 2023 ត្រង់ចំណុចចំណោទខ្មែរធ្វើបានស្ថិតក្នុងឃុំបិទត្រាណស្រុកព្រៃនប់ខេត្តព្រះសីហនុដែលគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសាររថយន្តដាច់ប្រាំងខណៈពេលចុះចំណោទ។

យោងតាមប្រភពបឋមពីកន្លែងកើតហេតុរបស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ មានរថយន្តធុនធំមួយគ្រឿង  ម៉ាក HYUNDAI ដឹកអេតចាយ ពាក់ផ្លាកលេខ រតនគិរី 3A-8830 បើកបរដោយជនជាតិខ្មែរ ភេទប្រុស រួមដំណើរគ្នាពីរនាក់ ប្រុសៗ បើកចុះពីរ ខ្មែរធ្វើបាន ឆ្ពោះ ទៅ រង្វង់មូល ព្រះថោងនាងនាគ ដល់ពាក់កណ្ដាលផ្លូវ រថយន្តក៏ដាច់ប្រាំង ហើយបានក្រឡាប់ពេញមួយដំហឹង បណ្ដាលឱ្យ រថយន្តខូចខាតជាដំណំ បណ្ដាលឱ្យតៃកុងឡាន រងរបួសស្រាល ចំណែកឯព្រូឡាន រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនិងអ្នកធ្វើដំណើរបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចរាចរណ៍បានមកដល់នឹងធ្វើការសម្រួលចរាចរណ៍នៅកន្លែងកើតហេត្តផ្ទាល់ នឹងបានស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍រង់ចាំការដោះស្រាយ ព្រោះករណីនេះបានបង្កឲ្យមានការខូចខាតនៅបង្គោលភ្លើងនិងសួនច្បារសាធារណៈមួយចំនួន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម