ហិបវិញ្ញាសារ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣នេះ បានដឹកមកដល់ខេត្តបន្ទាយមានជ័យ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី03 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 12:19 នាទី ល្ងាច

បន្ទាយមានជ័យ ៖ ហិបវិញ្ញាសារ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦-៧ ខែវិច្ឆិកានាពេលខាងមុខ បានដឹកមកដល់រដ្ឋបាលខេត្តបន្ទាយមានជ័យហើយនៅវេលាម៉ោង១០និង៤០នាទីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដឹកនាំដោយឯកឧត្តម ឱម សិទ្ធី អគ្គនាយករង នៃក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ទទួលបដិសណ្ឋារកិច្ចដោយលោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអបរំ យុវជន និងកីឡា ព្រមទាំងបានត្រួតពិនិត្យ មុនយកទៅទុកដាក់នៅបន្ទប់ដែលមានសុវត្ថិភាព។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម