រថយន្តមួយគ្រឿងបត់ឆ្វេងមិនប្រយ័ត្ន បណ្តាលឲ្យបុកប៉ះ ម៉ូតូកំពុងធ្វើដំណើរស្របផ្លូវ បណ្តាលបុរសម្នាក់រងរបួសធ្ងន់.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី14 ខែមិីនា ឆ្នាំ2021 ម៉ោង 5:45 នាទី ល្ងាច

 (ក្រុងព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និង ម៉ូតូមួយគ្រឿង បណ្តាលឲ្យមានមនុស្សម្នាក់រងរបួសធ្ងន់ ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង០៣:២០នាទី រសៀលថ្ងៃទី១៤.០៣.២០២១ នៅលើវិថីឯករាជ្យ ចំណុចទល់មុខកាសុីណូជុិនបុី១ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកស្តារិកពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2B-6178 

មានទិសដៅពីរង្វង់មូលតោពីរមកផ្សារលើ លុះមកដល់កន្លែងកើតហេតុចំណុចមុខកាសុីណូជុិនបុី១ ក៏បត់ឆ្វេងមិនប្រយ័ត្ន មិនបានឃើញម៉ូតូមកពីក្រោយ ក៏បណ្តាឲ្យម៉ូតូស្កុបពីមួយគ្រឿង បុកចំពាក់កណ្តាលរថយន្ត និងបណ្តាលឲ្យបុរសម្នាក់អ្នកបើកបរម៉ូតូនោះរងរបួសធ្ងន់ធ្ងរតែម្តង ។ 

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកវត្តុតាងទាំងពីម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចទៅដោះស្រាយបន្តតាមនីតិវិធីច្បាប់ ៕ (ដោយ: សោម ភ័ក្រត្រា)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម