បុរសក្រីក្រម្នាក់ ជួបគ្រោះថ្នាក់ក្រឡាប់កង់បី នៅរាជធានីភ្នំពេញ ទទួលបានការឧបត្ថមពី លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី នូវថវិកា១ពាន់ដុល្លា

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី20 ខែសីហា ឆ្នាំ2022 ម៉ោង 3:10 នាទី ល្ងាច

 

រាជធានីភ្នំពេញ-ទឹកប្រាក់់ចំនួន១ពាន់ដុល្លា ដែលជាអំណោយដ៍ថ្លៃថ្លារបស់លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជីនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ ត្រូវបានប្រគល់ជូនប្រពន្ឋជនរងគ្រោះហើយ ដេីម្បីជួយដល់បុរសម្នាក់ ជួលកង់បីគេ រកសុីរត់ឈ្នួល ចិញ្ចឹមប្រពន្ធនិងកូន2នាក់ ត្រូវជួបគ្រោះថ្នាក់ក្រឡាប់កង់បី បែកក្បាលផុងលលារប្រេះជាពីរ នៅបន្ទប់សង្គ្រោះបន្ទាន់ ហេីយមានជីវភាពក្រីក្រ រស់នៅសព្វថ្ងៃ នៅបន្ទប់ជួល ផ្សារមាន់អាំង ភូមិ៧ សង្កាត់បឹងកក់ ខណ្ឌ ទួលគោក រាជធានីភំ្នពេញ ហើយមានស្រុកកំណើតនៅខេត្តព្រៃវែង។គ្រួសាររងគ្រោះ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយសម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសាររបស់គាត់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម