អាជីវកម្ម និង សេវាកម្មចំណីអាហារនៅខេត្តព្រះសីហនុហាក់កំរើកឡើងវិញនាដើមខែកញ្ញានេះ.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី20 ខែកញ្ញា ឆ្នាំ2021 ម៉ោង 4:00 នាទី ល្ងាច

 

ខេត្តព្រះសីហនុ៖ យោងតាមសេចក្តីរាយការណ៍បឋម ជុំវិញស្ថានភាពទូទៅនៅក្រុងព្រះសីហនុ នាដើមខែកញ្ញានេះហាក់មានសកម្មភាពកំរើកឡើងវិញហើយ ដែលជាសញ្ញាណមួយផ្តល់ក្តីសង្ឃឹមយ៉ាងមុតមាំដល់បណ្តាអាជីវកម្ម មួយចំនួនជាក់ស្តែងអាហារដ្ឋាន ទាខ្វៃហុងកុង ក៏ដូចជាតាមបណ្តាអាហារជាច្រើនបាននឹងកំពុងចាប់ផ្តើមដំណើរការ ស្របពេលជាមួយគ្នាដែលក្រសួងទេសចរណ៏ប្រកាសពីផែនការ បើកជើងហោះហើរសាកល្បង ចំពោះអ្នកទេសចរណ៏ដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន អោយចូលមកកំសាន្តនៅប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។

លោក អ៊ុក តារា ម្ចាស់អាហារដ្ឋានទាខ្វៃហុង ដែលជាម្ចាស់អាហារដ្ឋានមួយក្នុងចំណោមអាហារជាច្រើន ដែលកំពុងចាប់ផ្តើមដំណើរការអាជីវកម្មឡើងវិញ បានគូសបញ្ជាក់ថា ដោយមើលឃើញអំពីកំណើន នៃសេចក្តីត្រូវការផ្នែកម្ហូបអាហារសម្រាប់អតិថិជននៅក្រុងព្រះសីហនុមានការកើនឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ ក័ដូចជាមានការណែនាំ ពីមន្ទីទេចសណ៍ ទើបលោកសម្រេចចាប់ផ្តើមតំណើរការអាជីវកម្មឡើង បន្ទាប់ផ្អាកមួយរយះ ។ហើយអ្វីដែលធ្វើអោយលោក ហ៊ានចាប់ផ្តើមឡើងវិញនេះ ដោយសារលោក មើលឃើញអំពីសន្ទុះសេដ្ឋកិច្ចនៅក្រុងព្រះសីហនុ បាននឹងចាប់កំរើកឡើងវិញ លើគ្រប់វិស័យ ជាក់ស្តែងវិស័យម្ហូបអាហារនេះឯង ដែលជាតម្រូវការចាប់បាច់របស់មនុស្សទូទៅ។លោក អ៊ុក តារា បានបញ្ចាក់បន្ថែមថា គិតមកដល់បច្ចុប្បន្ននេះ អាហារដ្ឋានរបស់លោកមាន ទីតាំងផ្លូវចុះទៅទួលខ្សាច់ ស្ថិតក្នុងភូមិ១សង្កាត់លេខ២ក្រុងព្រះសីហនុ ហើយបច្ចុប្បន្នហាងរបស់ លោកបានដំណើរការយ៉ាងរលូន ដោយមានភ្ញៀវជាច្រើនចូលមក កម្មង់តាមប្រព័ន្ឋអនឡាញ ដឹកជញ្ជូនដល់លំនៅដ្ឋាន ដោយក្នុងមួយថ្ងៃ គ្រាន់តែផ្នែកទាខ្វៃហុងកុងដែលមានរស់ជាតិដើម ឈ្ងុយឆ្ងាញ់នេះ អាចលក់បានចន្លោះពី៥០ ទៅ ១០០ទា នេះគ្រាន់តែជាចំនុចចាប់ផ្តើមនៅឡើយទេ។

ដោយឡែកលោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីទេសចរណ៏ខេត្តព្រះសីហនុ ក៏បានបញ្ជាក់ផងដែរថា គិតមកដល់ដើមខែកញ្ញា មន្ទីទេសចរណ៏ បានធ្វើការផ្សព្វផ្សាយជូនដល់ម្ចាស់អាហារដ្ឋាន ម្ចាស់ភោជនីយដ្ឋាន ស្ទើទូតាំងខេត្តហើយ ក្នុងការអនុញ្ញាត្តិអោយចាប់ដំណើរឡើង ដោយផ្នែកលើវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តន៏អោយបាននូវអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។លោកប្រធានមន្ទីទេសចរណ៍ក៏បានសង្កត់ធ្ងន់ថាដោយអនុវត្តតាមសេចក្តីជូនដំណឹង ខាងលើកន្លងមក មន្ទីរទេសចរណ៍ខេត្តរួមដោយមានការ សហការពីអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់គោលដៅ សកម្មភាពអាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋាន ក្នុងក្រុងកោះរ៉ុង ហើយការបើកដំណើរការអាជីវកម្មឡើងវិញ គឺ បំពេញតម្រូវការរបស់ភ្ញៀវទេសចរ ជាពិសេសការធានាបាននូវនិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ចសង្គម បង្កើនប្រាក់ចំណូល និងមុខរបរអាជីវកម្មផ្សេងៗរបស់ប្រជាពលរដ្ឋ នៅក្នុងក្រុងកោះរ៉ុងដែលប្រជាពលរដ្ឋ ពឹងផ្អែកទៅលើវិស័យទេសចរណ៍ក្នុងការបង្កើនជីវភាពគ្រួសារ និងការរក្សាការពារសុវត្ថិភាពក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ម្ចាស់អាជីវកម្មដែលអនុញ្ញាតឲ្យភ្ញៀវចូលទទួលទានអាហារនៅក្នុង ទីតាំងរបស់ខ្លួន ត្រូវបំពេញតាមគោលការណ៍ណែនាំ របស់ក្រុមការងារអនុគណៈកម្មការទី ៦ តម្រូវឲ្យម្ចាស់ អ្នកគ្រប់គ្រង និងបុគ្គលិកត្រូវមានកាតបញ្ជាក់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន២លើកបានរួចរាល់ អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ត្រូវយកសំណាកចំនួន២លើកក្នុងមួយខែដែលជាបន្ទុករបស់ម្ចាស់អាជីវកម្ម។លោកប្រធានមន្ទីរទេសចរណ៍ក៏បានបញ្ជាក់បន្ថែមថា នៅបំណាច់ចុងឆ្នាំនេះខេត្តព្រះសីហនុ នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ វេទិកាទេសចរណ៍អាស៊ាន ដូច្នេះហើយសូមឲ្យអាជ្ញាធរជូនដំណឹងផ្សព្វផ្សាយ បន្តដល់ម្ចាស់អាជីវកម្ម នៅក្នុងក្រុងកោះរ៉ុងបានដឹង ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ មកទស្សនាកំសាន្ត ដូចនេះទាមទារឲ្យម្ចាស់អាជីវកម្មទាំងអស់ ពង្រឹងគុណភាពសេវាកម្ម សណ្ដាប់ធ្នាប់បរិស្ថានអនាម័យ សុខសុវត្ថិភាព ទាំងអស់នេះគឺ ជាការរួមចំណែករបស់រាជរដ្ឋាភិបាលអាជ្ញាធរខេត្តក្នុងការបង្កើតមុខរបរនិងអាជីវកម្មរបស់បងប្អូននៅលើក្រុងកោះរ៉ុងមានជីវភាពល្អប្រសើរឡើង៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម