លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ធ្វើសន្និសីទសារព័ត៌មានស្តីពីការ បង្ក្រាបបទល្មើស ជួញដូរនិងការប្រើប្រាស់អាវុធខុសច្បាប់

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី25 ខែមិថុនា ឆ្នាំ2022 ម៉ោង 4:10 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ធ្វើសន្និសីទសារព័ត៌មាន ស្តីពីការប្រើប្រាស់ និងជួញដូរអាវុធខុសច្បាប់ ព្រមទាំងវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើស បានជាបន្តបន្ទាប់ដោយមិនបន្ទូរដៃ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
សន្និសីទនេះធ្វើឡើង ក៏ដើម្បីផ្សព្វផ្សាយដំណឹង ឬព័ត៌មានជូនធារណជនឱ្យបានយល់ដឹងពីការខិតខំយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពសន្តិសុខជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ នៅក្នុងខេត្តព្រះសីហនុស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ។

លោកឧត្តមសេនីយ៌ទោស្នងការមានប្រសាសន៌បញ្ជាក់ថា មានជនសង្សយ័សរុបចំនួន៩នាក់ រួមមានជនជាតិវៀតណាម០៣នាក់(ស្រី០១នាក់)និងជនជាតិខ្មែរចំនួន០៦នាក់(ប្រុស) ក្នុងនោះជនជាតិវៀតណាម០៣នាក់ដែលចាប់ខ្លួនភ្លាមៗក្រោយកើតហេតុ បានបញ្ជូនទៅផ្តន្ទាទោសរួចហើយ ចំណែកជនជាតិខ្មែរ០៦នាក់ដែលចាប់បានក្រោយនេះ នឹងបញ្ជូនទៅផ្តន្ទាទោសនាថ្ងៃ២៥មិថុនា២០២២នេះ។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន មានអាវុធបាញ់គ្រាប់ពិតចំនួន១១ដើម រួមនិងអាវុធកែឆ្នៃជាច្រើនដើមទៀត៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម