ជិៈម៉ូតូឌុបគ្នាឆ្លងរង្វង់មូលយាយជីច្រូតស្រូវត្រូវបានរថយន្តធុនធំបុកបណ្តាលរបួសធ្ងន់សន្លប់ទាំង២នាក់និងកិនម៉ូតូស្គូពីខ្ទិចនៅស្រុកមង្គលបូរី

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី02 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 11:05 នាទី ព្រឹក

បន្ទាយមានជ័យ៖ជិៈម៉ូតូឌុបគ្នាឆ្លងរង្វង់មូលយាយជីច្រូតស្រូវត្រូវបានរថយន្តធុនធំបុកបណ្តាលរបួសធ្ងន់សន្លប់ទាំង២នាក់និងកិនម៉ូតូស្គូពីខ្ទិចដែលកើតឡើងនៅរសៀលថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០២៣ស្ថិតភូមិ.ឃុំឫស្សីក្រោកស្រុកមង្គលបូរី។អ្នករត់ផាអាប់ដែលឃើញហេតុការណ៍ប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានអ្នកជិៈម៉ូតូម៉ាកស្គូពីពាក់ផ្លាក់លេខបាត់ដំបង1AB.4931ក្នុងទិសដៅពីកើតហើយបត់ទៅត្បូងត្រូវបានរថយន្តធុនម៉ាក់ហ៊ីយិនដាយពាក់ផ្លាក់លេខបាត់ដំបង3A.3400បានបើកបរពីត្បូងមកជើងតាមបណ្តោយផ្លូវជាតិលេខ៥បានបុកពេញទំហឹងបណ្តាលរបួសធ្ងន់សន្លប់ស្តូកស្តឹងទាំង២នាក់មានស្រីម្នាក់និងកិនម៉ូតូខ្ទិចតែម្តងហើយអ្នកបើកបរបានរត់គេចបាត់។

ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមន្ត្រីនគរបាលចរាចរណ៍ស្រុកមង្គលបូរីបានមកពិនិត្យនិងសម្រួលចរាចរណ៍ហើយបានធ្វើការវាស់វែងបានប្រាប់ថាមូលហេតគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺបណ្តាលមកពីអ្នកជិៈម៉ូតូឌុបគ្នាឆ្លងរង្វង់មូលយាយជីច្រូតស្រូវគ្មានការប្រុងប្រយ័ត្នហើយរថយន្តធុនធំបើកលឿនត្រង់រង្វង់មូលទើបបណ្តាលបុករបួសធ្ងន់និងសន្លប់ស្តូកស្ទឹងត្រូវបានសង្គ្រោះភ្លាមៗទៅកាន់មន្ទីពេទ្យខេត្តមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី អ្នកបើកបរត្រូវបានរត់គេចបាត់។

មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយធ្វើការវាស់វែងហើយរថយន្តបង្កនិងម៉ូតូរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក៕

ព័ត៌មានទាន់ហេតុការដោយ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម