សមិទ្ធិផលថ្មីៗនៅក្នុងក្រុងនៃខេត្តព្រះសីហនុនឹងដាក់សម្ពោធ ឲ្យដំណើរការជាផ្លូវការ នៅពេលឆាប់ៗខាងមុខនេះ.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី26 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 3:49 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ ក្រោមម្លប់សន្តិភាពធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យក្នុងនោះខេត្តព្រះសីហនុ ក៏កំពុងមានការអភិវឌ្ឍន៍រីកចម្រើន ដោយរាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំទូលាយ មានសួនច្បារ បំពាក់អំពូលភ្លើង ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មានភាពងាយស្រួល កាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ធ្វើឲ្យក្រុងព្រះសីហនុកាន់តែមានសម្រស់ស្រស់ស្អាតក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិក៏ដូចជាអ្នកវិនិយោគទន់មកបណ្ដាក់ទុនកាន់តែច្រើនឡើង ។

ឯកឧត្តម គួចចំរើនអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ដូចនេះក្នុងឱកាសដែល ឯកឧត្តម ដឹកនាំមន្ត្រីជំនាញចុះ ពិនិត្យមើលទីតាំង ទីលាន សម្ដេចតេជោ និង ការស្ថាបនាផ្លូវ ក៏ដូចជាសួនច្បាររង្វង់មូលតោពីរ កាលពីព្រឹក ថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ ២០២១ ដើម្បីពន្លឿនឲ្យបានរួចរាល់នឹងដាក់សម្ពោធសមិទ្ធិផលថ្មីៗនៅក្នុងក្រុង នៃខេត្តព្រះសីហនុព្រមគ្នា ដែលនឹបសម្ពោធឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២ ខែធ្នូឆ្នាំ ២០២១ ខាងមុខនេះ។នៅក្នុងឱកាសចុះពិនិត្យមើលនិងពន្លឿន ការស្ថាបនាសមិទ្ធផលថ្មីនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយថែរក្សាអនាម័យបរិស្ថាន និងសូមកុំយក ចិញ្ចើមផ្លូវចំណីផ្លូវ ចតយានយន្តនិង ប្រកបអាជីវកម្មផ្សេងៗ ដែលធ្វើឲ្យបាត់នូវសោភ័ណភាពរបស់ក្រុងទន្ទឹមនឹងរដ្ឋបាលខេត្តរដ្ឋបាលក្រុងបាននឹងកំពុងយកចិត្តទុកដាក់ក្នុងការរៀបចំកែលម្អឲ្យមានសោភ័ណភាព ក្រុងរបស់យើង បានល្អស្អាត ក្នុងការទាក់ទាញ ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកលេងកំសាន្ត៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម