រថយន្ត កុងតឺន័របុករះតកន្ទុយគ្នានៅស្តុបចំណោទរ៉ាក្រុងព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី12 ខែមិថុនា ឆ្នាំ2023 ម៉ោង 10:24 នាទី ល្ងាច

រថយន្ត កុងតឺន័របុករះតកន្ទុយគ្នានៅស្តុបចំណោទរ៉ាក្រុងព្រះសីហនុ.!

ករណីគ្រោះថ្នាក់ចរាចរណ៍ដោយរន្ធត់បង្ករការភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ រវាងរថយន្ត កុងតឺន័រ១គ្រឿង បុកពីក្រោយ ជាមួយម៉ូតូ១គ្រឿងនិងជ្រុលទៅបុកជាមួយនិងរថយន្ត២គ្រឿងទៀតនៅចំណុចភ្លើងស្តុបចំណោទរ៉ា ក្នុងសង្កាត់លេខ3 ក្រុងព្រះសីហនុ។

តាមប្រភពក្លែងកើតហេតុបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន sntv breakingnewsយើងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តកុងតឺន័រក្បាលពណ៌បៃតងលាយទឹកក្រូចពាក់ស្លាកលេខភ្នំពេញ3B-9956 បើកមកពីទិសដៅពីកើតទៅលិចឆ្ពោះទៅកំពង់ផែមកដល់ត្រង់ចំណុចកើតហេតុក៏ បានបុកពីក្រោយរថយន្តមួយគ្រឿងទៀតពណ៌លឿងពាក់ស្លាកលេខ ONG23-0014ដែលជារថយន្តដឹកកូនសិស្សអង្គការម្លប់តាប៉ាង ហើយរថយន្តនោះក៏ងាកក្បាលចេញផុត ក៏បានបើកចេញពីកន្លែង រថយន្តបង្កបន្តទៅបុកម៉ូតូមួយទៀតម៉ាក់ឌ្រីម C125 ពណ៌ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ1F-1133ដែលកំពុងដួលទាំងមនុស្ស២នាក់ជាប់នឹងម៉ូតូ ក៏បន្តបុករុញរថយន្តមួយគ្រឿងម៉ាក់អូឌីពាក់ស្លាកលេខភ្នំពេញ 2V-1353នៅចំពីមុខហ្នឹងទៀត រថយន្តម៉ាកអូឌីក៏ផ្ទុកទៅនឹងរថយន្តកុងតឺន័រមួយទៀតបណ្ដាឱ្យរថយន្តអូឌីរងការខូចខាតទាំងមុខទាំងក្រោយ។ឯរថយន្តខាងកុងតឺន័រខាងមុខរងការខូចខាតពីក្រោយតិចតួចក៏បានបន្តទៅមុខ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនិងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យស្ត្រីម្នាក់គៀបជាប់នៅក្រោមរថយន្ត ភ្លាមៗនោះស្ត្រីខាងលើត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋនាំគ្នាគាស់យកមកបានហើយនិងបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានធ្វើការវាស់វែងតាមនីតិវិធី៕   អត្ថបទដោយលោកនី វ៉ាន់នីន 087 758 866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម