មន្ត្រីកងរាជអាវុធហត្ថព្រះសីហនុ បង្កគ្រោះថ្នាក់បុកគេហើយរត់គេចខ្លួន នឹងជេប្រមាថមកលើអ្នកសារព័ត៌មាននិងពលរដ្ឋ.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី23 ខែសីហា ឆ្នាំ2021 ម៉ោង 11:10 នាទី ព្រឹក

 

ខេត្តព្រះសីហនុ៖ មន្ត្រីកងរាជអាវុធម្នាក់នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ឈ្មោះ កុសល មានឋានរស័ត្តិអនុសេនីយ៍ឯក នាយប់ថ្ងៃទី២២ ខែសីហានេះ បានបង្ហាញភាពអកតិកាយវិការអួតអាង ជេប្រមាថគេឯង នៅទីសាធារណះបន្ទាប់ពីបានបើករថយន្តម៉ាក ខ,ម បុកម៉ូតូមួយគ្រឿងហើយបើកគេចខ្លួនតែត្រូវបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍ដេញតាម តែត្រូវបុគ្គលនោះជេប្រមាថ សូម្បីតែក្រុមសារព័ត៍មាន ក៍ជននោះធ្វើការប្រមាថដែរ។
យោងតាមប្រភពពីប្រជាពលរដ្ឋ និង ក្រុមដឹកម្ហូបអាហារពេលយប់ដែលបានឃើញ ហេតុការណ៍បានអោយដឹងថា នៅយប់កើតគេបានឃើញរថយន្តមួយគ្រឿងម៉ាក ខ,ម បានបុកម៉ូតូដែលជិះឌុបស្ត្រីម្នាក់ ហើយពុំបានចុះមកសួនាំ អ្វីនោះទេ ក៍បើកចេញទៅ ឃើញដូចនោះពួកខ្លួននឹងប្រជាពលរដ្ឋដ៍ទៃ រួមជាមួយក្រុមសារព័ត៍
មានក៍បានដេញតាម ហើយបានឃាត់រថយន្តនោះអោយមកដោះស្រាយជាមួយជនរងគ្រោះ តែជននោះនៅតែព្យាយាមបើកគេច រហូតដល់សណ្ឋាគារមួយទើប ជនទំនើងដែលអាងខ្លួនជាមន្ត្រីកងរាជអាវុធហត្ថ បានចុះមកចង្អុលមុខពួកខ្លួនថា ណែអាខ្ញុំកញ្ចាស់គេ ពួកអ្ហែងចេះដឹងរឿងគេម៉េះ អញបុកអាសង អស់ប៉ុន្មានលាន អញបុកមួយសងមួយ អញបុកពីសងពីរ យកអាអ្នកអញបុកមក ទាប៉ុន្មានអញសង សូម្បីតែអាពួកកាសែតក៍កុំចេះដឹងរឿងអញ អញបុកអញសង ។ដែលទង្វើនេអជាទង្វើ បែបជនពាល ដែលពុំមានការអប់រំទាល់តែសោះ ខ្លួនជាមន្ត្រីកងរាជអាវុធហត្ថ ជាអ្នកអនុវត្តន៍ច្បាប់បែជានិយាយបែបជនពាល តើសាកសម្យជាមន្ត្រីកងរាជអាវុធហត្ថទេ ស្តែងចេញពីទង្វើនេះ វាពិតជាធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ឋអ្នកដ៍ទៃ ក៍ដូចជាប៉ះពាល់ដល់មន្ត្រីកងរាជអាវុធហត្ថដ៍ទៃ ជាពិសេសវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរិ៍ឈ្មោះ មេបញ្ជាការកងរាជអាវុធហត្ថ គឺឯកឧត្តម ឧត្តមសឹនីយ៍ ហេង ប៊ុនទី ដែលឯកឧត្តមមានការគោរពស្រលាញ់ពីមហាជន ទាំងក្នុងខេត្ត និង ក្រៅខេត្ត ព្រៅះតែឯកឧត្តម ជាថ្នាក់ដឹកនាំ មានគុណធម៍ សុជីវធម៍ និង វិន័យថ្លៃថ្នូរ ប៉ុន្តែបែជាមន្ត្រីក្រោមឱវាទ យករថយន្តអង្កភាពជិះ ហើយ ប្រើអាកប្បកិរិយា ស្រងេងស្រងាង អួតក្អេងក្អាង ខ្វះក្រមសីល៍ធម៍ មិនសាកសម្យជាមន្ត្រីកងរាជអាវុធហត្ថទាល់តែសោះ។ ប្រភពដ៍ដែលបានបន្តថា បើកងរាជអាវុធហត្ថ មានបុគ្គលបែបនេះ ម្នាក់ ឬ ពី នាក់ទៀត ប្រជាពលរដ្ឋពិតជាអស់ជំនឿ ជាក់ជាពុំខាន។ដូចនេះ ក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋ សង្ឃឹមថា ឯកឧត្តម មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នឹងចាត់វិធានការណ៍ទៅលើបុគ្គលបែបនេះជាក់ជាពុំខាន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម