លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួម ពិធីចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន២០០គ្រួសារ នៅក្រុងសិរីសោភ័ណ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី02 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 7:41 នាទី ព្រឹក

(ខេត្តបន្ទាយមានជ័យ) : នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលបន្ទាយមានជ័យ បានអមដំណើរ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត អញ្ជើញចូលរួម ពិធីចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន២០០គ្រួសារ នៅក្រុងសិរីសោភ័ណ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ កែ សួនសុភី។

 

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ មានចំនួន២០០ គ្រួសារ មកពីស្រុកមង្គលបុរី ចំនួន១០០គ្រួសារ និង ក្រុងសិរីសោភ័ណ ចំនួន១០០គ្រួសារ។ ក្នុង១គ្រួសារទទួលបាន ថវិការចំនួន៥ម៉ឺនរៀល អង្ករ១ការ៉ុងស្មើ១០គីឡូក្រាម មី១កេស ទឹកត្រី១យួ ទឹកស៉ីអ៉ីវ១យួរ ត្រីខ១យួរ ។ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានចាត់តាំងកម្លាំងនគរបាលការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនក្បួនថ្នាក់ដឹកនាំផងដែរ៕
ព័ត៌មានទាន់ហេតុការណ៍ដោយ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម