ជើងឯកភូមិដូងទៅទៀតហើយ….

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី12 ខែកញ្ញា ឆ្នាំ2022 ម៉ោង 12:39 នាទី ល្ងាច

ខេត្តព្រះសីហនុ ៖ ដោយមានដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ វេលាម៉ោង ១៨និង ២០នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅចំនុច នៅចំណុចភូមិ០៥ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ។ ជនសង្ស័យមានឈ្មោះ ភូ ប៊ុនថៃ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ០៥ សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតរួមមាន ៖
-ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់
-ថ្នាំគ្រាប់សង្ស័យជាសារធាតុញៀនចំនួន ០២គ្រាប់
-ទូរសព្ទ័ ចំនួន ១គ្រឿង ។

នៅថ្ងៃ ខែ ឆ្នាំ ដដែល វេលាម៉ោង ១៨ និង ៥០ នាទី ជនសង្ស័យខាងលើបានសហការណ៍ជាមួយសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះ ចែម ភារម្យ ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ បច្ចុប្បន្ន ភូមិ ០៥ សង្កាត់ ០៤ ក្រុង/ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតរួមមាន ៖
-ទូរស័ព្ទចំនួន ១ គ្រឿង
-ម៉ូតូចំនួន ១ គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងធ្វើការឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដេីម្បីធ្វេីការសាកសួរ តាមនិតិវិធី ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម