សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការក្រោយឃាត់ខ្លួនពីបទលួចមានស្ថានទំងន់ទោស.!

ព័ត៌មានសង្គមថ្ងៃពុធ ទី28 ខែមេសា ឆ្នាំ2021 ម៉ោង 7:50 នាទី ល្ងាច

(ខេត្តបាត់ដំបង) ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្ដមឧត្ដមសេនីយ៍ទោសាតគឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តមគឺប៊ុណ្ណារ៉ាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២១វេលាម៉ោង១២និង១៥នាទីលោកវរសេនីយ៍ឯកឈឿងគឹមសុងនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំក្រុមអន្តរាគមន៍បង្ការបង្ក្រាបសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ចុះនៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិកាប់គោថ្មីសង្កាត់អូរចារក្រុងបាត់ដំបងដោយបានធ្វើការបង្ក្រាបករណី អំពេីលួចមានស្ថានទម្ងន់ទោស​ (​គាស់សោរទ្វារថយន្តលួចយកទ្រព្យសម្បត្តិ​ )​០១ករណីនិងបានធ្វេីការនាំខ្លួនជនសង្ស័យ០១នាក់

ជនសង្ស័យត្រូវបានឃាត់ខ្លួន ឈ្មោះចឹកបូរ៉ាភេទប្រុសអាយុ២១ឆ្នាំមានទីលំនៅភូមិកាប់គោថ្មីសង្កាត់អូរចារក្រុងបាត់ដំបងដែលជនសង្ស័យខាងលើកាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០២១វេលាម៉ោង០២និង៣២នាទីរំលងអាធ្រាត្រនៅចំណុចភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបងជនសង្ស័យបានធ្វេីសកម្មភាព គាស់សោរ​​ទ្វារថយន្តរួចលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះពេជ្រសុវណ្ណឆាយឌីភេទប្រុសអាយុ៣៨ឆ្នាំមានទីលំនៅខាងលើ

សម្ភារៈបាត់បង់មាន

-​អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ០១សន្លឹក

-​បណ្ណបេីកបរ០១សន្លឹក

-​បណ្ណសម្គាល់យានយន្ត​​០២សន្លឹក

-​កាត​ ATM០៣សន្លឹក

-​រូបចម្លាក់ព្រះអង្គចំនួន០៣

-​កូនកាបូបចំនួន០២

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើរហូតមកដល់ពេលនេះត្រូវបានការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម