ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ទីពីរ នៅសាលាបឋម និងអនុវិទ្យាល័យឃ្លាំងលើ ត្រៀមដើម្បីរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ- ១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃពុធ ទី31 ខែមិីនា ឆ្នាំ2021 ម៉ោង 7:16 នាទី ល្ងាច

(ខេត្តព្រះសីហនុ) រសៀលថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួចចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ទីពីរ នៅសាលាបឋម និងអនុវិទ្យាល័យឃ្លាំងលើ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសត្រូវបំពាក់ម៉ាស៊ីនបាញ់សម្លាប់មេរោគនៅច្រកចេញចូល ត្រូវវាស់កំដៅ រក្សាគម្លាតសុវត្ថិភាព និងរៀបចំកៅអីសម្រាប់បងប្អូនយើងរង់ចាំឱ្យបានត្រឹមត្រូវ ជៀសវាងការចូលមកប្រជ្រៀត គ្នាបង្កហានិភ័យការឆ្លងជំងឺកូវីដ-១៩ ម្យ៉ាងទៀតបង្កនូវភាពស្មុគស្មាញដល់ក្រុមគ្រូពេទ្យរបស់យើងដែលឈរនៅតាមគោលដៅនីមួយៗថែមទៀតផង។ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ នឹងធ្វើឡើងទូទាំងប្រទេស នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ព្រមគ្នា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមទៀតថាសម្រាប់ខេត្តព្រះសីហនុវ៉ាក់សាំង​ Covishield (AstraZeneca)​នៅសល់ប្រមាណ ១៥០០ដូសប៉ុណ្ណោះដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលអាយុ៦០ឆ្នាំឡេីងដែលបានចុះឈ្មោះរួចហេីយសូមអញ្ជេីញមកចាក់ឱ្យបានរួសរាន់។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង ដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងជួរមុខ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុរបស់យើង៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម