សូមកោតសរសើរបងៗយោធា កន្លែងសប្បាយមិនសូវឃើញមុខ កន្លែងកើតទុក្ខឃើញមុខរហូត (និយាយចេញពីចិត្ត)

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី22 ខែតុលា ឆ្នាំ2023 ម៉ោង 9:23 នាទី ល្ងាច

សូមកោតសរសើរបងៗយោធា កន្លែងសប្បាយមិនសូវឃើញមុខ កន្លែងកើតទុក្ខឃើញមុខរហូត (និយាយចេញពីចិត្ត)

(បន្ទាយមានជ័យ) មានករណីបុរសម្នាក់ផឹកស្រវឹងស្រា ដើរមិនប្រយ័ត្នរអិលជើង ធ្លាក់ទឹកស្ទឹងលង់ទឹកស្លាប់ ស្ថិតត្រង់ចំណុចមាត់ស្ទឹង ភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ នៅវេលាម៉ោង១៥:៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។

ក្នុងករណីនេះយើងឃើញមានវត្តមានលោក អ៊ុ វិណារ៉ា លោក អុឹម សុភារៈ អភិបាលរងក្រុងសិរីសោភ័ណ និងកងកម្លាំងយោងធាដែលដឹកនាំដោយលោកវរសេនីយ៍ទោ វិញ ស៊ីដូ នាយរងសេនាធិការ តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ និងកម្លាំងផ្នែកសឹករងក្រុងសិរីសោភ័ណ បានធ្វើការចុះរុករកសពលង់ទឹក។

គួរបញ្ជាក់ថា៖ សពលង់ទឹកស្លាប់ត្រូវបានស្គាល់អត្តសញ្ញាណមានឈ្មោះ ជឺ លុន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ដោយទឹកចិត្តអង់អាចនិងមោះមុតសម្រាប់បងប្អូនយោធាបានធ្វើការរកសាកសពឃើញ នៅម៉ោង៥:២០នាទី ហើយបានប្រគល់សពជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ព័ត៌មានទាន់ហេតុការដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម