រដ្ឋលេខាធិការក្រសួងធម្មការ និងថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ចុះសំណេះសំណាល ពិនិត្យដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ទីរួមខេត្តត្បូងឃ្មុំ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី21 ខែមករា ឆ្នាំ2021 ម៉ោង 9:35 នាទី ព្រឹក

ត្បូងឃ្មុំ៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានអចិន្ត្រៃយ៍ អគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ លោកឧកញ៉ា ខៃ ប៉េងស៊ុន ទីប្រឹក្សាក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ព្រមទាំងប្រតិភូអមដំណើរ សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ទីរជំនាញ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងទីប្រជុំជនទីរួមខេត្តត្បូងឃ្មុំ ព្រមទាំងសំណេះសំណាលក្រុមកម្មករសាងសង់ ចំនួនប្រមាណជាង៣០នាក់ ដោយផ្តល់ជូនជាអំណោយក្នុងម្នាក់ សារ៉ុង១ ប្រេងកូឡា១ដប និងថវិកាមួយចំនួនផងដែរ ។

photo_2021-01-21_09-32-56

ថ្លែងសំណេះសំណាលនាឳកាសនោះ ឯកឧត្តម ញ៉ែម វ៉ាលី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខកម្ពុជា ថ្នាក់ដឹកនាំក្រសួងធម្មការ និងថ្នាក់ដឹកនាំទាំងអស់នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក៍ដូចជាបានណែនាំឲ្យក្រុមការងារសាងសង់ទាំងអស់ សូមបំពេញការងារ ដោយមានការប្រុងប្រយ័ត្ន និងត្រូវថែទាំសុខភាពអោយបានល្អ ជាពិសេសរស់នៅឲ្យមានអនាម័យស្អាតជៀសផុតពីជំងឺកូវីដ១៩។

photo_2021-01-21_09-32-58

ឯកឧត្តម ក៍បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ក៍ដូចជាមន្ត្រីជំនាញទាំងអស់នៃរដ្ឋបាលខេត្ត ដែលបានរួមសាមគ្គីបំបេញការងារបានយ៉ាងល្អ ធានារក្សាសន្តិសុខជូនពលរដ្ឋ និងកសាងអភិវឌ្ឍន៍រីកចម្រើនសមិទ្ធផលនានាយ៉ាងច្រើនផុសរូបរាងឡើងជាបន្តបន្ទាប់ ដោយឡែកសួនច្បារថ្មីនាមុខសាលាខេត្តត្បូងឃ្មុំនេះ មិនត្រឹមតែលើកកម្ពស់សោភ័ណភាព និងមុខមាត់ខេត្ត ក្នុងការទាក់ទាញនូវ ភ្ញៀវជាតិ អន្តរជាតិប៉ុណ្ណោះទេ វាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋមកពីទីជិតឆ្ងាយ ជួបជុំទស្សនាកម្សាន្តសប្បាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងហាត់ប្រាណផងដែរ។

photo_2021-01-21_09-33-10


ទាំងនេះគឺជាលទ្ធផលយ៉ាងត្រចះត្រចង់ អភិវឌ្ឍន៍ឥតឈប់ឈរ ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ ធ្វើអោយកម្រិតជីវភាពបានកាន់តែប្រសើរ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

photo_2021-01-21_09-33-04

 

photo_2021-01-21_09-33-01

photo_2021-01-21_09-33-07


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម