រដ្ឋបាលខេត្តត្បូងឃ្មុំ បើកវេទិកាពិគ្រោះយោបល់ ស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣ -២០២៥) ….

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី22 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 5:06 នាទី ល្ងាច

ត្បូងឃ្មុំៈ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តត្បូងឃ្មុំ បើកវេទិកាពិគ្រោះយោបល់ ស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅខេត្តត្បូងឃ្មុំ (២០២៣ -២០២៥)  ក្រោមអធិបតីភាព ឯកឧត្តម វ៉ា សុផល អនុរដ្ឋលេខាធិការក្រសួងផែនការ និង ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញចូលរួមពី អភិបាល អភិបាលរងស្រុក/ក្រុងទាំង៧ប្រធាន/អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និង មន្រ្តីជំនាញនៃមន្ទីរផែនការជាច្រើនរូបទៀតផងដែរ ។

 ថ្លែងនាឱកាសនោះ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ ខេត្តត្បូងឃ្មុំ  ការរៀបចំវេទិការពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ខេត្ត គឺបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្តនិងសម្របសម្រួលបន្ស៉ី តម្រូវការអភិវឌ្ឍទាំងនេះ ជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព ។

 ឯកឧត្តម អភិបាលរងខេត្ត បន្តថា វេទិកាពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ប្រព្រឹត្តទៅទទួលបានផ្លែផ្កាជាវិជ្ជមានទៅបានគឺរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវព្យាយាមត្រង់ត្រាប់ស្ដាប់ និងកត់ត្រានូវព័ត៌មានសំខាន់ៗ ពិសេសពាក់ព័ន្ធទៅនឹងឈ្មោះមន្ទីរ អង្គភាព ដៃគូអភិវឌ្ឍអង្គការ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីអនុវត្តគម្រោងក្នុងដែនដីរបស់ខ្លួនព្រមទាំងឈ្មោះគម្រោង ទីតាំងគម្រោងដែលត្រូវអនុវត្តដោយតម្លាភាព សង្ឃឹមថា នឹងអាចឈានទៅដល់ការសម្របសម្រួលគ្នា ដើម្បីឱ្យការវិនិយោគ និងការអភិវឌ្ឍនៅមូលដ្ឋានប្រព្រឹត្តទៅដោយរលូនដោយសង្គតិភាព និងមានប្រសិទ្ធភាព ។ 

 មួយគ្នានេះដែរ ឯកឧត្តម វ៉ា សុផល អនុរដ្ឋលេខាធិការក្រសួងផែនការ មានប្រសាសន៍កោតសរសើរ វាយតម្លៃក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលបានលទ្ធផលជាទីមោទនៈ។ រាជរដ្ឋាភិបាលកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងអាណត្តទី៥កន្លងមក កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចជាមធ្យម៧ភាគរយ ក្នុងមួយឆ្នាំជាកំណើនសេដ្ឋកិច្ចខ្ពស់ខ្ពស់ទី៦  ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចខ្ពស់ ។ 

 ឯកឧត្តម បន្តទៀតថា៖ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦នេះ នឹងបន្តអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ សំដៅសម្រេចឲ្យបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ជាមួយការរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% រក្សាស្ថេរភាព ថ្លៃ និងអត្រាប្តូរប្រាក់ បង្កើនការងារថ្មី បន្តយកចិត្តទុកដាក់លើវិស័យសង្គមកិច្ច និងកាត់បន្ថយភាពក្រីក្របន្ថែមទៀត ៕


 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម