ក្រុមចោរកំពុងនាំគ្នាធ្វើសកម្មភាពលួចម៉ូតូ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ឥតល្ហែនៅខេត្តប៉ៃលិន ធ្វើឱ្យប្រជាពលរដ្ឋបារម្ភពីភូមិឃុំសុវត្ថិភាព

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី16 ខែឩសភា ឆ្នាំ2022 ម៉ោង 5:45 នាទី ល្ងាច

ខេត្តប៉ៃលិន ៖ រហូតមកដល់វេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ជនរងគ្រោះម្នាក់ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលស្ទឹងកាច់ ក្រោយពីបានបាត់ម៉ូតូស៊េរីទំនើប ០១គ្រឿង នៅចំណុចបន្ទប់ជួលដីថ្មី ផ្លូវទី២ ស្ថិតក្នុងភូមផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសា លាក្រៅ ខេត្តប៉ៃលិន ដែលហេតុការណ៍បាត់ម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង០១ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ម្ចាស់ម៉ូតូ មាន ឈ្មោះ ចំរើន ភិរុណ្យ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្នុងភូមិកន្សែងបន្ទាយ ឃុំមោង ស្រុកមោឬស្សី ខេត្តបាត់ដំបង ម៉ូតូដែលបាត់ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1AO-8601។ ចំណែកជនសង្ស័យទី១. ឈ្មោះ ណូច រ៉ានុត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ជនសង្ស័យទី២. ឈ្មោះ ឈាន សូផា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបរយ៉ាខា សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខែត្តប៉ៃលិន។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញទៅទិញសាច់មាន់អាំងហូប រួចក៏ជិះត្រឡប់មកវិញ ដោយចាក់សោក.ម៉ូតូទុកចោលនៅខាងមុខផ្ទះជួល រួចក៍ចូលទៅដេកខាងក្នុងបន្ទប់។ លុះនៅវេលាម៉ោង០៨ និង៤០នា ទីព្រឹក ថ្ងៃដដែល ជនរងគ្រោះ បានចេញមកពីបន្ទប់វិញ ស្រាប់តែបាត់ម៉ូតូ មិនឃើញបង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោ រួចប្តឹងនគរបាលតែម្តង។
ប្រភពបញ្ជាក់ថា លុះដល់វេលាម៉ោង ០២ និង០០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ២០២២ កម្លាំង ជំនាញនគរបាលយុត្តិធម៌ នៃអធិការស្រុកសាលាក្រៅ បានកំណត់មុខសញ្ញា ដោយសហការជាមួយ កម្លាំងប៉ុស្តិ៍ស្ទឹងកាច់ រួមនឹងកម្លាំងព្រហ្មទណ្ឌ អធិការក្រុងប៉ៃលិន បានចុះឆែកឆេរបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វាក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរកឃើញអាវម៉ូតូឌ្រីម ពណ៌ក្រហម០១ឈុត មួកសុវត្ថិភាព០១ ពោះវៀនម៉ូតូ០១សំបកកង់ម៉ូតូ០១ កូនសោលេខ២២ចំនួន ០២ដើម ដែកគាស់០១ ដែកកាប់០១ ដែកអក្សរតេ០១ ការបូបស្ពាយពណ៌ខ្មៅ០១ កញ្ចក់ម៉ូតូ០១គូ។ កម្លាំងក៏បានឃាត់ខ្លួនបក្ខពួកជនសង្ស័យ បានចំនួន០១នាក់ឈ្មោះ កុយ ឧត្ដម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ចំណែក ជនដៃដល់០២នាក់ទៀតបានជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់មុនពេលដែលសមត្ថកិច្ចទៅដល់។
ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្ន កម្លាំងនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍កំពុងបន្តធ្វើការស្រាវជ្រាវរកមុខសញ្ញាដែលប្រព្រឹត្តមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម