អ្នកឧកញ៉ា ទៀ ចិត្របានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋចិត្តល្អមួយរូបដែលបានប្រគល់បង្រួលមកជូនអ្នកឧកញ៉ានាំយកទៅព្រលែងនៅតំបន់ព្រៃធម្មជាតិ។

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី07 ខែកញ្ញា ឆ្នាំ2023 ម៉ោង 8:23 នាទី ព្រឹក

ខេត្តព្រះសីហនុ:នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វពង្រូលមួយក្បាល ទៅព្រលែងនៅតំបន់ព្រៃធម្មជាតិ ឲ្យរស់រានមានជីវិតបន្តទៀត។អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ចាក់ថា សត្វពង្រូលមួយក្បាលនេះ អ្នកឧកញ៉ា ទទួលបានពីប្រជាពលរដ្ឋចិត្តល្អមួយរូប រស់នៅភ្នំពេញ ប្រគល់ជូនអ្នកឧកញ៉ា ដើម្បីយកមកព្រលែងនៅតំបន់ព្រៃធម្មជាតិ។

តាមប្រជាពលរដ្ឋជាអ្នកប្រគល់សត្វពង្រូល បានអោយដឹងថាសត្វពង្រូលមួយក្បាលនេះ គាត់ឃើញវាចូលមកក្នុងផ្ទះរបស់គាត់ រួចប្អូនរបស់គាត់បានចាប់ទុក រួចក៏គាត់ទាក់ទងមកអ្នកឧកញ៉ា ទៀ វិចិត្រ សុំប្រគល់ជូនអ្នកឧកញ៉ា ដើម្បីព្រលែងចូលព្រៃធម្មជាតិវិញ អោយរស់រានមានជីវិត។ពលរដ្ឋរូបនេះបានបន្តទៀតថាការដែលស្មគ្រ័ចិត្តប្រគល់សត្វពង្រូលនេះមកជូនអ្នកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព អ្នកឧកញ៉ា ទៀ វិចិត្រ តាមរយះ វីដេអូសកម្មភាព អ្នកឧកញ៉ាស្រឡាញ់ ការពារ អភិរក្ស និងលែងសត្វជាបន្តបន្ទាប់។ 

ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋខាងលើ ដែលបានប្រគល់សត្វពង្រូលមកអោយដើម្បីយកទៅព្រលែង អ្នកឧកញ៉ាក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់នឹងរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម